អាជ្ញាធរ​សង្កាត់​ព្រែកលៀប នាំយក​សម្ភារៈ ឧបត្ថម្ភ​ដល់​លោក ឃុ​ត ថេរ ដែលមាន​ជីវភាព​ខ្វះខាត​

01-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ ទី​២៩  ខែកុម្ភៈ  ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​សង្កាត់​ព្រែកលៀប ដឹកនាំ​ដោយ​លោកស្រី ឈ្នាង ផាន់​ណា​រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់ តំណាង​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​សម្ភារៈ​សម្រាប់​ចូល​បួស​ទៅ​ឧបត្ថម្ភ​ជូន​លោក ឃុ​ត ថេរ អាយុ​៥៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ និង​គ្មាន​សាច់ញាតិ​ទីពឹង​រស់នៅ​តែម្នាក់ឯង ក្នុង​បន្ទប់​ផ្ទះជួល​លេខ​៦៤ ក្រុមទី​២ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែលមាន​ជីវភាព​ខ្វះខាត និង​មានបំណង​ចង់​ចូល​បួស​ជាស​ង្ឃ​ផងដែរ​។​

​ការចុះ​សាកសួរ​សុខទុក្ខ​មានការ​ចូលរួម​ពី សស​យក សង្កាត់ ខណ្ឌ មេភូមិ​។ ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះដែរ អាជ្ញាធរ​សង្កាត់​ព្រែកលៀប បាន​ឧបត្ថម្ភ​នូវ​ត្រៃ​យ៍​លាង​ចំនួន ០១ ឧបត្ថម្ភ​ដោយ​លោក ព្រាប មុនី ចៅសង្កាត់​, ឆ័​ត្រ​ចំនួន ០១, បាត​ចំនួន ០១ និង​ថវិកា ៤០,០០០​រៀល ឧបត្ថម្ភ​ដោយ​លោកស្រី ឈ្នាង ផាន់​ណា​រី និង​លោកស្រី អ៊ុច ទ្រព្យ សមាជិក​ភូមិ​ព្រែកលៀប សរុប​ជា​ថវិកា​ចំនួន ២៦៤,០០០​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20226967

  • ថ្ងៃនេះ711
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28491
  • ខែនេះ16301
  • ឆ្នាំនេះ999521
  • សរុប20226967