គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ព្រែកលៀប បើក​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ

01-March-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​សាលាសង្កាត់​ព្រែកលៀប មាន​រៀបចំ​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​សង្កាត់ ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦ និង​ទិសដៅ​ខែ​បន្ទាប់ ក្រោម​អធិបតីភាព លោក ព្រាប មុនី ប្រធាន​គណៈបញ្ជាការ​ឯកភាព​សង្កាត់ និង​ជា​ចៅសង្កាត់​។​

 កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ លោកនាយ​-​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ នគរបាល​មណ្ឌល លោក លោកស្រី មេភូមិ អនុប្រធាន​ភូមិ ប្រជា​ការពារ មន្ត្រីសង្កាត់ យុវជន និង​តំណាង​ផ្សារ សរុប​ចំនួន ២៥​នាក់​។​

​កិច្ចប្រជុំ​ផ្តោតលើ​របៀបវារៈ​សំខាន់ៗ​រូ​ម​មាន ៖ រៀបចំ​បើក​យុទ្ធនាការ​រយៈពេល ៣​ថ្ងៃ ចុះ​តាម​ភូមិ​នីមួយៗ ដើម្បី​ស្រង់​ស្ថិតិ​គ្រួសារ​ដែល​មិនទាន់​បានមក​ធ្វើ​សៀវភៅ​ស្នាក់នៅ​(​ក​២)​ថ្មី និង​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានធ្វើ​អត្ត​សញ្ញាប័ណ្ណ  ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដូចជា៖ ការបង្ក្រាប​ល្បែងស៊ីសង ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​-​ការងារ​ត្រៀម​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ថ្ងៃ ០៨-​មីនា​-២០១៦​និង​ពិភាក្សា​ការងារ ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​។​

​នាឱកាស​នោះ លោក ព្រាប មុនី ប្រធាន​គណៈបញ្ជាការ​ឯកភាព​សង្កាត់ និង​ជា​ចៅសង្កាត់​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គប្រជុំ​ប្រកបដោយ​ភាព​រីករាយ ហើយ​លោក​ក៏បាន​ស្នើ ឲ្យ ក្រុមប្រឹក្សា​សង្កាត់ ភូមិ ត្រូវ​បន្ត​ការយកចិត្ត ទុកដាក់​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ដោះស្រាយ​នូវ​រាល់​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​៕

ចំនួនអ្នកទស្សនា

    20227057

  • ថ្ងៃនេះ801
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28581
  • ខែនេះ16391
  • ឆ្នាំនេះ999611
  • សរុប20227057