ស្រុក​ស៊ីធរ​កណ្តាល​រៀបចំ​ពិធី​អបអរសាទរ ខួប​ទី​១០៥ ទិវា​សិទ្ធិនារី​អន្តរជាតិ ឆ្នាំ​២០១៦

01-March-2016 | ដោយ មែន កំសត់


ព្រៃវែង​៖​នៅ​ព្រឹក​ថ្ងៃទី ០១​ខែ មីនា ឆ្នាំ ២០១៦​បាន រៀបចំ​ពិធី​អបអរសាទរ ខួប​ទី​១០៥ ទិវា​សិទ្ធិនារី​អន្តរជាតិ ឆ្នាំ​២០១៦​នៅ​សាលាស្រុក​ស៊ីធរ​កណ្ដាល ខេ​ត្រ​ព្រៃវែង​។​

​ពិធី​អបអរ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជា​ស្រី្ត  មន្ត្រី​ការិយាល័យ  ម​ន្រី្ត​សាលាស្រុក អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ  នារី​ថ្នាក់ដឹកនាំ​ភូមិ​ក្នុងស្រុក សរុប​១៥០​នាក់ ក្រោម​អធិបតីភាព លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្តាល និង លោកស្រី គង់ សាឡ​ន ប្រធាន​មន្ទីរ​កិច្ចការនារី ខេត្តព្រៃវែង ។​

​នាឱកាស​នោះ​លោកស្រី គង់ សាឡ​ន ប្រធាន​មន្ទីរ​កិច្ចការនារី ខេត្តព្រៃវែង បាន​មានមតិ​សំដែង​និង​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​លើ​កា​ងារ​ស្ត្រី និង​កុមារ ដែលជា​ជន​ងាយ​រងគ្រោះ  លោកស្រី​ក៏បាន​បន្តទៀត​ដែរ​ថា ៖ ត្បិតតែ​សង្គម​មានការ​អភិវឌ្ឍ​ន៍​ក៏មាន​ការចូលរួម​ពី​ស្ត្រី​គ្រប់​សកម្មភាព​រូបភាព  ហើយ​ក្រសួង​កិច្ចការនារី​ក្រសួងផែនការ ក្រសួងមហាផ្ទៃ​ក៏បាន​ដាក់​បញ្ហា​ការងារ​ស្ត្រី និង​កុមារ​ជា​បញ្ហា​អាទិភាព​និង​ចម្បង​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ហើយ​នាពេលខាងមុខ​នឹង​រៀបចំ​គោលនយោបាយ​ឲ្យ​ស្ត្រី​ចូលរួម លើ​កិច្ចការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​សមធម៌​និង​ចីរកាល  និង​ស្ដ្រី​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ប្រពៃ​ដោយ​អាច​ធ្វើជា រដ្ឋមន្ត្រី អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សា ដូច​បុរស ដូចនេះ​ស្នើ​អាជ្ញាធរ បន្ត​និង​ជម្រុញ ផ្សព្វផ្សាយ​ការងារ​ស្ដ្រី ឲ្យ​បាន​ទូលាយ និង​មិនមាន​ការរើសអើង ទប់ស្កាត់​លើ​ការ​ហឹ​ង្សា ជួញ​ដួ​រ គ្រប់​ប្រភេទ​និង ជម្រុញ​ក្នុងការ​បង្កើន​មុខរបរ​ជំនាញ ដូចជា កាត់សក់ អ៊ុតសក់ កាត់ដេរ និង​ទប់ស្កាត់​លើ​ការ​ចំណាកស្រុក​ក្រៅប្រទេស​ខុសច្បាប់ ។​

​បន្ទាប់មក​លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្តាល​បាន​ម​បន្ថែម​ដែរ​ថា ៖​សង្គម​មិនអាច​ខ្វះ​ស្ត្រី​បានទេ ព្រោះ​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក ត្បិតតែ​ស្ដ្រី​មានការ​យល់ដឹង នៅមានកម្រិត ដូចនេះ​ស្នើ​ដល់​ជន​បង្គោល​ស្ដ្រី​គ្រប់​សមាសភាព​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ ដល់​ស្ត្រី​គ្រប់រូប បុរស​គ្រប់រូប ឲ្យ​ចូលរួម​លើក​កំពស់ យេនឌ័រ ដើម្បី​កិច្ចអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព  សមធម៌ សីលធម៌ ភាពថ្លៃថ្នូរ ហើយ​ក្នុងនោះ​គណៈកម្មាធិការ (​គស​ប គក​នក​)​ស្រុក​ឃុំ ត្រូវ​រៀបចំ​ផែនការ​ប្រជុំ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម នានា បញ្ចូល​ក្នុង​ផែនការ​វិនិយោគ​ស្រុក ឃុំ មានដូចជា​៖ ការងារ​សុខភាព អានា​ម័​យ កា​ងារ​អប់រំ ការងារ​ផ្សព្វផ្សាយ​ប​ញ្ច្រា​ប​យេនឌ័រ ការធ្វើ​ចំណាកស្រុក និង​រើស​គូស្រករ​នៅក្រៅ​ប្រទេស​ជាដើម និង​ជម្រុញ​ការចុះ​អត្រានុកូលដ្ឋាន ដល់​ទារក  លោក​ក៏បាន​បន្តទៀត​ផងដែរ​ថា បើ​សង្គម​គ្មាន​ស្ត្រី​ក៏​មិនអាច​អភិវឌ្ឍន៍ បានដែរ ហើយ​បើ​យើង​មើលងាយ​ស្ត្រី​ដូច​មើលងាយ​ម្ដាយ​យើង​ដែរ ។​ចុង​បញ្ចប់លោក​ស្រី​ប្រធាន​កិច្ចការនារី​ខេត្ត និង​លោក​អភិបាលស្រុក​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​គ្រប់​ជន​បង្គោល​ស្រី្ត​ក្នុង​មូលដ្ឋាន​ដែល​ចំណាយពេល​ចូលរួម​កិច្ចប្រជុំ​ការងារ​ស្ត្រី និង​អបអរសាទរ​ខួប​លើក​ទី​១០៥​សិទ្ធិនារី​អន្តរជាតិ ៨ មីនា នាពេល​ខ​ង​មុខ និង​សូម​ជូនពរ​សមប្រកប​តែ​សេចក្ដីសុខ​គ្រប់ប្រការ​៕

ចំនួនអ្នកទស្សនា

    20227067

  • ថ្ងៃនេះ811
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28591
  • ខែនេះ16401
  • ឆ្នាំនេះ999621
  • សរុប20227067