​ស្នងការន​គរបាលខេត្តកំពង់ចាម​ផ្សព្វផ្សាយ​កិច្ចប្រជុំ​ស្តីពី ស្មារតី​សន្និបាត​ក្រសួងមហាផ្ទៃ​

02-March-2016 | ដោយ មែន កំសត់


 កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​ធំ​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម  មាន​កិច្ចប្រជុំ​ស្តីពី ការផ្សព្វផ្សាយ​ស្មារតី​សន្និបាត​ក្រសួងមហាផ្ទៃ និង​ត្រួតពិនិត្យ​ការត្រៀម​លក្ខណៈសម្បត្តិ ការពារ​បុណ្យ​ទន្លេ​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ចាម​។​

​កិច្ចប្រជុំ​សមាសភាព​ចូលរួម​ពី លោក​-​លោកស្រី​ស្នងការរង អនុ​កណ្តាល និង​ផែន​នាយការិយាល័យ​ទាំងអស់ នាយរង​ការិយាល័យ​ចំណុះ​ផែន​ព្រហ្មទណ្ឌ ប្រឆាំង​បទល្មើស ប្រឆាំង​ការជួញដូរ សន្តិសុខ ប្រឆាំង​ភេរវកម្ម ចរាចរ​គោក សណ្តាប់ធ្នាប់ វិទ្យុទាក់ទង អត្តសញ្ញាណ​កម្ម អន្តោប្រវេសន៍ លោក​អធិការ​-​អធិការរង ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ សន្តិសុខ អត្តសញ្ញាណ​កម្ម សរុប​ចំនួន ១៨៧​នាក់ ។​

​អង្គប្រជុំ​ពិភាក្សា​តាមរបៀប​វារៈ​រួមមាន​៖១. ផ្សព្វផ្សាយ​ស្មារតី​សន្និបាត​ក្រសួងមហាផ្ទៃ​ ២. ស្តាប់​បទ​អន្តរាគមន៍​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ថ្លែង​ក្នុងឱកាស​សន្និបាត​ក្រសួង ៣. ត្រួតពិនិត្យ​លទ្ធផល ការត្រៀម​លក្ខណៈសម្បត្តិ​ការពារ​បុណ្យ​ទន្លេ​។

​នាឱកាស​នោះ​លោក ស្នងការរង​ទទួល​ផែន​សេនាធិការ​បានលើកឡើង​ថា​៖​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្មារតី​សន្និបាត​ក្រសួងមហាផ្ទៃ យើងខ្ញុំ​បញ្ចាំង​ស្លាយ​មតិ​ដឹកនាំ​របស់​ឯក​ឩ​ត្ត​ម អគ្គស្នងការ​ផ្ទាល់​តែម្តង មាន​រយៈពេល​៤៦​នាទី ជូន គណៈ​ស្នងការ នាយ​-​នាយរង​ការិយាល័យ អធិការ​-​អធិការរង ទាំងអស់ និង​នាយប៉ុស្តិ៍​ជុំវិញ​ខេត្ត បាន​ត្រងត្រាប់ និង​កត់ត្រា​យកទៅ​ផ្សព្វផ្សាយ​បន្ត និង​អនុវត្ត ។​

​បន្ទាប់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​បានលើកឡើង​ពី​ការធ្វើ​ទិ​នា​នុ​លេខ ឆ្នាំ​២០១៦ ដោយ​ក្នុង​សៀវភៅ​នោះ​មាន​ជំនួយស្មារតី​ច្បាប់​ជាច្រើន​ដូចជា​៖ ច្បាប់​ចរាចរណ៍​ផ្លូវគោក​, ច្បាប់ក្រម​ព្រហ្មទណ្ឌ​, ច្បាប់​ជួញដូរ​មនុស្ស​, ច្បាប់​គ្រឿងញៀន​, ច្បាប់​ប្រើប្រាស់​អាវុធ និង​ច្បាប់​ស្តីពី​សញ្ជាតិ ដោយ​សម្រិតសម្រាំង​យក​មាត្រា​សំខាន់ៗ ដែលជា​ជំនួយ​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រីនគរបាល​យើង​។​

​ជា​ចុងក្រោយ​លោក​ក៏បាន​បង្ហាញ​ស្លាយ​ផែនទី​ពន្យល់​ពី​តំបន់​ត្រូវការពារ​ត្រូវ​បែង​ចែកជា ៤​គឺ​៖
​តំបន់ A B C D ដែល​ប្រើប្រាស់​កំលាំង​រួម​ចំនួន ៩១៣​នាក់ ដល់​អង្គពិធី​ទាំងមូល​ដើម្បី​ត្រៀម​រៀបចំ​ការពារ​បុណ្យ​ទន្លេ នៅ​ថ្ងៃ​១១,១២,១៣ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ ដើម្បីអោយ​ផែនការ​បាន​ដំណើរការ​រលូន​ដូច​ការគ្រោងទុក ៕

ចំនួនអ្នកទស្សនា

    20227017

  • ថ្ងៃនេះ761
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28541
  • ខែនេះ16351
  • ឆ្នាំនេះ999571
  • សរុប20227017