ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានចេញ​សេចក្តីសម្រេច ស្តីពី​ការព្រមាន​លើក​ទី​១ ដល់​មន្ត្រី​នគរបាលជាតិ ចំនួន ០២​រូប​

02-March-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានចេញ​សេចក្តីសម្រេច ស្តីពី​ការព្រមាន​លើក​ទី​១ ដល់​មន្ត្រី​នគរបាលជាតិ ចំនួន ០២​រូប​៖១-​លោក​វរសេនីយ៍ត្រី ប្រាក់ សោ​ភ័​ណ្ឌ (​មូលហេតុៈ អសកម្ម​ការងារ និង​មិន​បំពេញ​តួនាទី​តាម​ភារកិច្ច​របស់ខ្លួន )២-​លោក​វរសេនីយ៍ទោ ថូ ឡងឌី (​មូលហេតុៈ អនុវត្តន៍​ខុស​នីតិវិធី​ការងារ​ជំនាញ​នៃ​តួនាទី​របស់ខ្លួន )

​ការព្រមាន​លើក​ទី​២ និង​ជា​លើកចុងក្រោយ ដល់​មន្ត្រី​នគរបាលជាតិ ចំនួន ០១​រូប​៖-​លោកស្រី​ព្រិន្ទបាលទោ លាង សុធា​រី (​មូលហេតុៈ ឈប់​ដោយ​គ្មាន​ការសុំ​អនុញ្ញាតិ​ច្បាប់ បំពាន​លើ​កិច្ចសន្យា​របស់ខ្លួន​ចំនួន ២​លើក​ដែល​ធ្វើ​នៅ​ការិយាល័យ​បុគ្គលិក និង​ទទួល​ការព្រមាន​លើក​ទី​១ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ )
​ការបណ្តេញចេញ​ផុតពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចំនួន ០២​រូប​៖១-​លោក​អនុសេនីយ៍ត្រី ខៀវ ចាន់​វាសនា (​មូលហេតុៈ បោះបង់​ការងារ )២-​លោក​ព្រ​ន្ទ​បាល​ទោ អ៊ិន ដា​និត្យ (​មូលហេតុៈ ល្មើស​វិន័យ​កងកំលាំង​ការពារជាតិ )
​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សង្ឃឹមថា​ក្រោយពេល​ទទួល​លិខិត​ព្រមាន ហើយ​មន្ត្រី​នគរបាលជាតិ​ទាំង ០៣​ចេះ​ភ្ញាក់រលឹក​កែប្រែ​កំហុស​ខ្លួន​ធ្វើជា​មន្ត្រី​ល្អ​បម្រើ​ប្រជាពលរដ្ឋ​វិញ ហើយ​យើង​ក៏មាន​ការសោកស្តាយ​ក្នុងការ​បណ្តេញ​មន្ត្រី​យើង​ចំនួន ០២​នាក់​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20227277

  • ថ្ងៃនេះ1021
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28801
  • ខែនេះ16611
  • ឆ្នាំនេះ999831
  • សរុប20227277