លោក ជា ពិសី​ចូលរួម​សច្ចាប្រណិធាន បន់ស្រន់​នៅ​វត្តភ្នំ​

02-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០១​ខែមីនា​ឆ្នាំ ២០១៦​នេះ​លោក ជា ពិសី​អភិបាល នៃ គណ​:​អភិបាលខណ្ឌ​ឫស្សីកែវ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី  បាន​ដឹកនាំ​មន្ត្រី សាលាខណ្ឌ និង​បុគ្គលិក​ក្រោម​ឱវាទ​ទៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្តភ្នំ ដើម្បី​បន់ស្រន់​សូម​សេចក្តីសុខ​សប្បាយ និង​បាន​ណែនាំ ឲ្យ មន្ត្រី​ទាំងអស់​សច្ចា​ចំពោះមុខ​បារមី​លោកយាយ​ដូនពេញ​។​

​យោងតាម​ការបកស្រាយ​បញ្ជាក់​របស់លោក​អភិបាល ខណ្ឌ ជា ពិសី បាន​លើកឡើងថា​៖​សាលាខណ្ឌ នឹង​អនុវត្តន៍ ឲ្យ​បាន​នូវ​អា​នុ​សាស​ន៏​៣​ឃ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានន័យថា (​ធ្វើ​ឲ្យ​បាន​-​ធ្វើ​ឲ្យ​លឿន​-​និង​មាន​តម្លាភាព​) ហើយ​មន្ត្រីក្រោមឱវាទ​ត្រូវ​ប្រិប​ត្តិ បម្រើសេវា​នានា​តាមច្បាប់​កំណត់ មិន​ប្រព្រឹត្ត​អំពើពុករលួយ ៕

ចំនួនអ្នកទស្សនា

    20227337

  • ថ្ងៃនេះ1081
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28861
  • ខែនេះ16671
  • ឆ្នាំនេះ999891
  • សរុប20227337