ភ្នំពេញ៖ នារសៀល ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ០២ និង៣០នាទី បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់លើកទី៤៦ អាណត្តិទី៣ ប្រចាំខែកុម្ភៈ នៅសាលាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កិច្ចប្រជុំ មានការចូលរួមពី លោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ លោកនាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ បុគ្គលិកសង្កាត់ មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងសណ្តាប់ធ្នាប់សង្កាត់ សរុបចំនួន ៣៥នាក់ ក្រោមអធិបតីភាព លោក ទូច ចាន់ថន ចៅសង្កាត់ផ្សារដេប៉ូទី២ ។
នាឱកាសនោះលោក ទូច ចាន់ថន ចៅសង្កាត់ បានមានមតិសំណេះសំណាលទៅកាន់អង្គប្រជុំប្រកបដោយភាព រីករាយ ហើយលោកក៏បានស្នើ ឲ្យ ក្រុមប្រឹក្សាសង្កាត់ ភូមិ ត្រូវបន្តការយកចិត្ត ទុកដាក់សហការជាមួយប៉ុស្តិ៍នគរបាលលើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងដោះស្រាយនូវរាល់សំណូមពរជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន និងចូលរួមកិច្ច អភិវឌ្ឍន៍មូលដ្ឋាន បម្រើសេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់៕