ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់លោក លី សាវេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌសែនសុខ និងលោក ព្រុំ ស័ក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ មន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខចំនួន ១០នាក់ និងម៉ូតូចំនួន ០៥គ្រឿង បានធ្វើការចេញប្រតិបត្តិការជិះល្បាតត្រួតពិនិត្យមើលសភាពការណ៍ និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាននៅពេលយប់ក្នុងមូលដ្ឋានខណ្ឌ និងដើម្បីរក្សាការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរផងដែរ។
ចំពោះការជិះល្បាតនេះ កម្លាំង កងរាជអាវុធហត្ថខណ្ឌបានចេញល្បាតជាប្រចាំរាល់យប់ ទៅតាមគោលដៅដែលបានកំណត់ ៕