ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានសហការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជាផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងវេទិកាសាធារណៈភូមិសង្កាត់មានសុវត្ថិភាព កាលពី រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ ក្រោមការដឹកនាំរបស់លោក លី សាវេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន និងគាស់ផ្ទះលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋបានចំនួន ០២នាក់ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវីធិច្បាប់ ៕