ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០១៦ ក្រុមការងារសង្កាត់ បានចុះចែក អត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតនៅ ក្នុង ភូមិឃ សង្កាត់ច្រាំងចំរេះ ទី២ ខណ្ឌ ឬស្សីកែវ រាជ ធានីភ្នំពេញ ។
ពិធីនេះមានការចូលរួម ពី មន្ត្រីសង្កាត់ចំនួន ០៣ នាក់ អនុភូមិ មន្ត្រីប៉ុស្ត៍ និង ប្រជាពលរដ្ឋ ចំនួន ៦១ ស្រី ៣១ នាក់ ក្រោមអធិបតីភាព លោកស្រី យ៉ា សំរ៉ង់ សមាជិកក្រុមប្រឹក្សា សង្កាត់ តំណាងលោក វ៉ាន់ ផន ចៅសង្កាត់ ។
ក្នុងការចុះចែកអត្តសញ្ញាណប័ណ្ណ ជូន ប្រជាពលរដ្ឋ នាពេលនោះ ដែរ លោកស្រី យ៉ា សំរ៉ង់ សមាជិកក្រុមប្រឹក្សា សង្កាត់ តំណាងលោក វ៉ាន់ ផន ចៅសង្កាត់បាន មានមតិសំណេះ ណាលនិងបានធ្វើការណែនាំដល់បងប្អូនក្រោយពីទទួលបានអត្តសញ្ញាណប័ណ្ណនេះ ត្រូវយក ទៅថែរក្សាឲ្យបានគង់វង្ស ព្រោះវាជាឯកសារមានតម្លៃគតិយុត្តិ ក្នុងការប្រើប្រាស់ ប្រសិនបើខូចឬបាត់សូមរាយការណ៍មកសមត្ថកិច្ចដើម្បីស្នើប្ដូរនិងធ្វើថ្មី ជៀសវាង បើបាត់មិនបានរាយការណ៍វាអាចមានបញ្ហាលើប្រការណាមួយដោយយើងមិនដឹង។
បន្ទាប់មកក្រុមការងារក៏បានចែកអត្តសញ្ញាណប័ណ្ណចូនប្រជាពលរដ្ឋចំនួន៦១នាក់ដែលបានចូលរួម លើសពីនោះទៅទៀត ប្រជាពលរដ្ឋបានសម្ដែងក្ដីរីករាយចំពោះអាជ្ញាធរសង្កាត់ដែលបានយកចិត្តទុកដាក់និងចុះចែកនូវអត្តសញ្ញាណប័ណ្ណជូនពួកគាត់៕