ភ្នំពេញ ៖ ថ្ងៃទី ០២ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១២ និង០០ នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានដឹកនាំកម្លាំងចម្រុះផ្ទាល់ចុះបង្កទីតាំងជក់ និងចែកចាយគ្រឿងញៀន ០១កន្លែង ស្ថិតភូមិទី៣ ផ្លូវរថភ្លើង ( R6 ) សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ។
ជាលទ្ធផលក្រុម កាងារគណៈបញ្ជា ការ ឯកភាព ខណ្ឌ បាន ឃាត់ខ្លួនបានមនុស្ស ៤នាក់ប្រុស និងបានដកហូត វត្ថុតាង ដែលប្រើប្រាស់សំរាប់ជក់ថ្នាំមួយចំនួន ព្រមទាំងបានបញ្ជូនខ្លួនបុរសទាំង៤នាក់នោះទៅកាន់កងរាជអាវុធហត្ថខណ្ឌ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់បន្ត ៕