ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១១ និង ៣០ នាទីរសៀល ដោយទទួល បានការអនុញ្ញាត ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យ លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាល សាលាខណ្ឌ និង ជាប្រធានក្រុមការងារយុវជនប្រតិកម្មរហ័ស ខណ្ឌបានចូលរួម បុណ្យសពប្រពន្ធ លោក ស្រី ឆាន អនុប្រធានភូមិ២ សង្កាត់ផ្សារចាស់ ព្រមទាំងបានប្រគល់លិខិតមរណភាព ០១ច្បាប់ជូនផងដែរ ។
ការចូល រួម នាឱកាសនោះមានមន្ត្រីសាលាខណ្ឌ ចៅ សង្កាត់ផ្សារចាស់ មេភូមិ យុវជន សង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ។
ឆ្លៀតក្នុងពេលនោះលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាល សាលាខណ្ឌបានមានមតិសំណេះសំណាល និងអាណិតអាសូរ ជាពន់ពេក និង បានឧទ្ទិសកុសលជូនដល់សព សូមឲ្យទៅកាន់សុខគតិភព។លើសពីការសំណេះសំណាល លោកក៏បានប្រគល់នូវសំភារៈថវិកា ដល់គ្រួសារសព ក្នុងនោះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌបានឧបត្តម ៥០ម៉ឺនរៀល លោក ចាន់ បណ្ឌិត ប្រធានក្រុមយុវជនប្រតិកម្មរហ័សខណ្ឌឧបត្តម ២០ ម៉ឺនរៀល ។សាលាង្កាតផ្សារចាស់ ឧបត្ថមថ្លៃបូជាសព មជ្ឍូស ៩២ ម៉ឺនរៀល ដើម្បីចូលរួមចំណែក រំលែកដល់គ្រួសារសព ដែលមានជីវភាពទីទ័លក្រ និងសម្រាប់ប្រើប្រាស់ក្នុងក្នុងគ្រួសារផងដែរ ៕