ខណ្ឌ​សែន​សុខ រៀបចំ​វគ្គ​ផ្សព្វផ្សាយ​យន្តការ និង ការរាយការណ៍ បញ្ជូន​ករណី​គ្រោះថ្នាក់ ដល់​កុមារ​

02-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ ព្រឹក ថ្ងៃទី​០២  ខែមីនា  ឆ្នាំ ២០១៦ រដ្ឋបាល ខណ្ឌ​សែន​សុខ មាន រៀបចំ​វគ្គ​ផ្សព្វផ្សាយ​យន្តការ និង ការរាយការណ៍ បញ្ជូន​ករណី​គ្រោះថ្នាក់ ដល់​កុមារ ក្រោម​កិច្ចសហការ​របស់​អង្គការ​ទស្សន​ពិភពលោក​ប្រចាំ​កម្ពុជា ជាមួយនឹង​មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន​រាជធានី​ភ្នំពេញ  ក្រោម​អធិបតីភាព លោក ឡាយ ឧ​ត្ត​ម នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ ។​

​វគ្គ​បណ្ដុះបណ្ដាល នេះ​មានការ​ចូលរួម​ពី លោក  មន្ត្រី​សាលា ខណ្ឌ អធិការនគរបាល​ខ​ណ្ឌ អាវុធហត្ថ​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។​

​ក្រោយពី​ស្ដាប់ របាយការណ៍ របស់​សាលា ខណ្ឌ ដែល​បានលើកឡើង​ដោយ​លោក ឡាយ ឧ​ត្ត​ម នាយក​រដ្ឋបាល​ខណ្ឌ សែន​សុខ ជុំវិញ វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី មន្ទីរ​សង្គមកិច្ច និង​អតីតយុទ្ធជន បានធ្វើការ​បកស្រាយ​និង​ឧទ្ទេសនាម ខ្លឹមសារ​ច្បាប់ បទដ្ឋាន និង​គម្រោង ការ រាយការណ៍  ការបញ្ជូន​ករណី​គ្រោះថ្នាក់ ដល់​កុមារ ក្រោម​កិច្ចសហការ​របស់​អង្គការ​ទស្សន​ពិភពលោក​ប្រចាំ​កម្ពុជា ហើយ មន្ទីរ​សង្គមកិច្ច​ក៏បាន​ស្នើ​សូម​យ៉ាងទទូច​ដល់ ថ្នាក់​ខណ្ឌ សង្កាត់ និង​នគរបាល​គ្រប់លំដាប់​ថ្នាក់​មេត្តា បង្កើន​កិច្ចសហការ​ផ្សព្វផ្សាយ និង​ច្បាប់​គាំពារ កុមារ ពលកម្ម​កុមារ ការ ជួញដូរ ផ្សេងៗ ហើយ​បើ​មាន​គ្រោះថ្នាក់ ដល់​កុមារ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដើម្បី យើង​ធ្វើការ​សង្គ្រោះបាន​ទាន់ពេល​៕

ចំនួនអ្នកទស្សនា

    20227247

  • ថ្ងៃនេះ991
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28771
  • ខែនេះ16581
  • ឆ្នាំនេះ999801
  • សរុប20227247