ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្រុមការងារសាលាខណ្ឌព្រែកព្នៅ បានចុះត្រួត ពិនិត្យ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៥របស់ក្រុមហ៊ុន សៀង ហៃ និងចុះមើលការ ធ្វើទំនប់បឹងតាមោក របស់ក្រុមហ៊ុនតាកៅ ។
ការចុះត្រួតពិនិត្យនោះដែរ មានការចូលរួមពី មន្ត្រីសាលាខណ្ឌ គណៈកម្មការត្រូតពិនិត្យផ្លូវ តំណាងអាជ្ញាធរសង្កាត់ ភូមិ តំណាងក្រុមហ៊ុន សៀង ហៃ ក្រុម ហ៊ុនតាកៅ និងប្រជាពលរដ្ឋផងដែរ។
នាពេលនោះ គណៈកម្មការត្រូតពិនិត្យផ្លូវ ខណ្ឌព្រែកព្នៅ បានធ្វើការពិនិត្យ បទដ្ឋានគំនូសប្លង់បច្ចេកទេស នៃការសាងសង់ តាមដានការងាររបស់អ្នក ទទួលការ ក្រុមហ៊ុន។ លើសលោកពីនោះទៅទៀតគណៈកម្មាធិការក៏បានស្នើសុំឲ្យក្រុមហ៊ុន អនុវត្តន៍តាមគោលការគ្រិះនៃលក្ខខណ្ឌនៃកិច្ចសន្យា ហើយចំណុចខ្វះខាត មួយចំនួន ត្រូវធ្វើការកែសម្រូលដោយសហការជាមួយមន្ត្រីសង្កាត់ ភូមិ ប្រជាពលរដ្ឋ ដើម្បីឲ្យ ថ្នាក់ខណ្ឌងាយស្រួលក្នុងការវាយតម្លៃទួទាត់ថវិកាជួនក្រុមហ៊ុន តាមផែនការ។ បន្ទាប់ពីនោះក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យ ទំនប់បឹងតាមោកដែលទទួលការសាងសង់ ដោយក្រុមហ៊ុន តាកៅ ក្រោមបរិយាកាស រីករាយផងដែរ ៕
ដោយ៖ ទស្សនៈយុវជន