ភ្នំពេញ៖ បន្ទាប់ពីមានការអន្តរាគមន៍ស្នើសុំតាមរយៈរដ្ឋបាល ខណ្ឌសែនសុខ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកន្លងមក នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ អង្គភាពអគ្គិសនីកម្ពុជាបានចុះពិនិត្យ និងដាក់ដាំបង្គោលអគ្គិសនីថ្មីចំនួន ០២ទីតាំង ដើម្បីពង្រីកបណ្តាញអគ្គីសនីបន្ថែម និងតភ្ជាប់ចរន្តអគ្គិសនីចូលបន្ទប់ផ្ទះជួលជូនកម្មករ កម្មការិនីរោងចក្រ ដោយជំហានដំបូងបានដាំបង្គោលអគ្គិសនីចំនួន ០៦ដើម ស្ថិតក្នុង ភូមិគោកឃ្លាង និងចំនួន ០៦ដើមទៀត ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ៕