ភ្នំពេញ៖ ការិយាល័យច្រកចេញចូលតែមួយ សហការជាមួយការិយាល័យប្រជាពលរដ្ឋ នៃខណ្ឌសែនសុខ បានចុះផ្សព្វផ្សាយជម្រុញដល់ម្ចាស់អាជីវកម្ម ផ្ទះជួលអោយស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មសរុបបានចំនួន ១៦ទីតាំង ស្មើនឹង ៣៣៨បន្ទប់ ក្នុងរយៈពេល ០២ថ្ងៃ។
យោងតាមប្រភាពពីមន្ត្រីសាលាខណ្ឌ សែនសុខ បានឲ្យដឹងដែរថា៖ ក្នុងរយៈពេល ០២ថ្ងៃ គឺថ្ងៃទី០១ និង ០២ ខែមីនា ឆ្នាំ២០១៦ លោកស្រី អ៊ូ សុខា ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីការិយាល័យច្រកចេញ ចូលតែមួយ នៃខណ្ឌសែនសុខ មន្ត្រីសង្កាត់ ភូមិ និងមេ៥០ខ្នងសរុបចំនួន ០៨នាក់ បានចុះពន្យល់ណែនាំ និងផ្សព្វផ្សាយព័ត៌មានពីការផ្តល់សេវាដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មទីតាំងផ្ទះជួលបានចំនួន ១៦ទីតាំង ស្មើនឹងចំនួន ៣៣៨បន្ទប់ និងជម្រុញអោយមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតអាជីវកម្មពីការិយាល័យច្រកចេញចូលតែមួយអោយបានត្រឹមត្រូវ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕