លទ្ធផល​អនុវត្តន៍​ការងារ​ជួសជុល​ស្ថាបនា​ផ្លូវ​លេខ ២០១១ ខណ្ឌ​សែន​សុខ​ ​សម្រេចបាន​១០០%

03-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  យោងតាម​របាយការណ៍​រប​ស់​សាលាខណ្ឌ សែន​សុខ លទ្ធផល​អនុវត្តន៍​ការងារ​ជួសជុល​ស្ថាបនា​ផ្លូវ​លេខ​២០១១ សម្រេចបាន ៧០% ដោយ​ចាក់​បេតុង​ផ្នែក​ខាងកើត​ផ្លូវ​បាន​ប្រវែង ៩៦៨ ប៉ុន្តែ​ទទឹង ៧​ម ដោយឡែក​ផ្លូវ​មុខ​មណ្ឌល​កំសាន្ត​ចំការ​ព្រីង បាន​ស្ថាបនា​ចាក់​បេតុង​សម្រេច​រួចរាល់ ១០០% ប្រវែង ៤៣៧​ម  មកដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៦ នេះ ។ សូមបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បាន​កំពុង​ជួសជុល​ស្ថាបនា​ផ្លូវ​បេតុង​លេខ​២០១១ មាន​ប្រវែង​សរុប ៩៥៨​ម ទទឹង ១៥​ម​(​ចាប់ពី​ផ្លូវ​លេខ​១៩២៨ ដល់​ផ្លូវ​បេតុង​បុរី​វ៉ា​រី​ណា​) និង​ផ្លូវ​មុខ​មណ្ឌល​កំសាន្ត​ចំការ​ព្រីង​ប្រវែង​សរុប ៤៣៧​ម (​ចាប់ពី​ក្រោយ វត្ត​សំរោង​អណ្តែត ដល់​ផ្លូវ​លេខ​២០១១) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕

ចំនួនអ្នកទស្សនា

    20226537

  • ថ្ងៃនេះ281
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28061
  • ខែនេះ15871
  • ឆ្នាំនេះ999091
  • សរុប20226537