លោក ជា ពិសី ៖«​ផ្អាក​អាជីវកម្ម​ដឹក ដី បើ នៅតែ មិន​រាងចាល បំពាន លើ​កិច្ចសន្យា​»

03-March-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖  ដោយ​អនុវត្តន៍ តាម​បទបញ្ជា​ដ៏​ម៉ឺង ម៉ាត់ របស់ ឯកឧត្តម  អភិបាល នៃ គណ​:​អភិបាល រាជធានី ភ្នំពេញ នៅ ព្រឹក​ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៦   លោក ជា ពិសី អភិបាល ខណ្ឌឫស្សីកែវ បាន​ចុះ អនុវត្តន៍ ឃាត់​រថយន្ត ដឹក ដី ដឹក​ខ្សាច់ ដែល​មិន​គោរព​តាម​កិច្ចសន្យា ធ្វើអោយ ជ្រុះ​ដី ជ្រុះ ខ្សាច់ តាម​បណ្តា​ផ្លូវ​សំខាន់ នានា​ក្នុង​មូលដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ សោភ័ណ ភាព ផ្លូវ ក្នុង​ក្រុង​។​

​នៅក្នុង ការចុះ​អនុវត្តន៍ នោះដែរ លោក ជា ពិសី បានធ្វើ ការ ឃាត់ រថយន្ត​ដឹក​ខ្សាច់​ចំនួន ០៣ គ្រឿង ដែល​ដឹក​ហួសកំណត់ មិន​គ្រប​អោយ​ជិត និង ធ្វើអោយ​ហូរ​ទឹក​ខ្សាច់ ជ្រុះ​ពេញ​ផ្លូវ នានា ព្រមទាំង បានធ្វើការ​កោះ អញ្ជើញ​ម្ចាស់ ដេប៉ូ មក​ធ្វើ​ការអប់រំ និង ធ្វើ​កំណត់ហេតុ កិច្ចសន្យា យ៉ាង​តឹងរឹង ដែល​អាចឈាន​ដល់​ការ អាជីវកម្ម បើ នៅតែ មិន​រាងចាល បំពាន លើ​កិច្ចសន្យា​ទៀតផង ៕

ចំនួនអ្នកទស្សនា

    20227287

  • ថ្ងៃនេះ1031
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28811
  • ខែនេះ16621
  • ឆ្នាំនេះ999841
  • សរុប20227287