លោក នុត ពុធ​ដា​រ៉ា​ពិនិត្យ​មើលផ្លូវ​បេតុង និង សំណេះសំណាល​ប្រជាពលរដ្ឋ​

03-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅ ព្រឹក​ថ្ងៃ ទី ០៣ ខែ មីនា ឆ្នាំ ២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​០១​ខ្សែ ដែល​ទើប​ស្ថាបនា​រួច និង​ជួប សំណេះសំណាល សួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ក្នុងភូមិ​តា​ឡី សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។​

​នាឱកាស​នោះដែរ​៖ ក្រៅពី​ការ ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​០១​ខ្សែ ដែល​ទើប​ស្ថាបនា​រួច       លោក នុត ពុធ​ដា​រ៉ា និង មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ បាន​មានមតិ  សំណេះសំណាល​សួរសុខទុក្ខ​ទៅកាន់ បងប្អូន ប្រជាពលរដ្ឋ ប្រកប ដោយ ភាព កក់ក្ដៅ និង​ស្និទ្ធស្នាល​បំផុត លើសពីនោះ​ទៅទៀត លោក​អភិបាល ក៏បាន​បន្ថែម​ផងដែរ​ថា​៖ «​យើង​មាន​ផ្លូវ​បេតុង​ស្អាត ល្អ ជា​ច្រើន​ខ្សែ ​នៅពេលនេះ ​ដោយសារ​មាន សុខសន្តិភាព ស្ថេរភាព​នយោបាយ របស់​រាជរដ្ឋាភិបាល ដែលមាន​ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ»។​


​គួរ​បញ្ជាក់ថា​៖ ផ្លូវ​បេតុង​០១​ខ្សែ ស្ថិតក្នុង ភូមិ តា​ឡី សង្កាត់ ដង្កោ ដែល​បាន​ចុះ​ពិនិត្យ​នាឱកាស​នេះ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ទទឹង ០៤ ម៉ែត្រ ប្រវែង ១៨៧,៥​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់ រដ្ឋបាល​ខណ្ឌ ឆ្នាំ​២០១៥​។ ដោយឡែក​សម្រាប់ សង្កាត់​ដង្កោ ទាំងមូល​បានទទួល​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ដែលជា​គម្រោង​ថវិកា​របស់   រដ្ឋបាល​ខណ្ឌ​ឆ្នាំ ២០១៥ បាន​ចំនួន ០៣​ខ្សែ ដោយ​០១​ខ្សែ​ស្ថិតក្នុង ភូមិ​សំបួរ ប្រវែង ៣០១,២៥​ម៉ែត្រ ទទឹង ៥​ម៉ែត្រ​, ០១​ខ្សែ​ទៀត ស្ថិតក្នុង​ភូមិ​ម័ល ប្រវែង ២០០​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ និង​០១​ខ្សែ ស្ថិតក្នុង ភូមិ​តា​ឡី ដែល​បាន ចុះ​ពិនិត្យ​នា​ព្រឹក​នេះ​៕

ចំនួនអ្នកទស្សនា

    20226717

  • ថ្ងៃនេះ461
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28241
  • ខែនេះ16051
  • ឆ្នាំនេះ999271
  • សរុប20226717