លោក កែវ សាវឿន​ប្រារព្ធ ពិធី អបអរសាទរ ទិវា​សិទ្ធិនារី​អន្តរជាតិ​

03-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅ​សៀ​ល​ថ្ងៃ ទី​០២ ខែមីនា ឆ្នាំ​២០១៦  បាន​ប្រារព្ធ ពិធី​សំ​ណះ​សំ​ណា​ល​ជាមួយ​មន្ត្រី​បង្គោល នារី ក្នុង សង្កាត់ ភូមិ អបអរសាទរ ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា នៅ​សាលាសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។​

​ពិ​ធិ​សំណេះសំណាល​នេះ​មាន​វត្តមាន​ចូលរួម​ពី ការិយាល័យ​កិច្ចការនារី ខណ្ឌ សមាជិក​ក្រុមប្រឹក្សា សង្កាត់ ថ្នាក់​ដឹក នាំ​ភូមិ ជានា​រី  មេភូមិ អនុភូមិ ស្ថិត ក្រោម​អធិបតីភាព  លោក កែវ សាវឿន ចៅសង្កាត់ ចាក់អង្រែលើ ។​

​នៅក្នុង ឱកាស ដ៏​វិសេស វិសាល​នោះ ផងដែរ  លោក កែវ សាវឿន បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ថ្លែង​អណរ​គុណ​ចំពោះ បងប្អូន​ជានា​រី​ដែល​បាន​ចូលរួម ដើម្បី​អបអរសាទរ ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា ខាងមុខនេះ ហើយ លោក ចៅសង្កាត់ ក៏បាន​ស្នើ ដល់​ជន​បង្គោល​នារី គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​យកចិត្ត ក្នុងការ ការពារ​សិទ្ធិ​ស្របច្បាប់ របស់​នារី និង​ការ​គាំពារ ទប់ស្កាត់​ការជួញដូរ ការ​ចំណាកស្រុក ខុសច្បាប់ និង ការអប់រំ សុខភាព​បន្ត​ពូជ ការបញ្ជ្រាប​យេនឌ័រ  ដើម្បី​ឲ្យ​ស្ដ្រី​នារី មាន​សិទ្ធិ​ពេញលេញ​ក្នុង កិច្ចអភិវឌ្ឍន៍​ក្នុង​សង្គមជាតិ ។​

​ក្រៅពី ការ សំ​ណា​ល​សំ​ណា​ល ប្រកបដោយ ភាព កក់ក្ដៅ និង រីករាយ​បំផុត នាពេលនោះ ​លោក កែវ សាវឿន​បាន​នាំមក​នូវ​កាដូ មួយចំនួន​ដូចជា​៖  មន្ត្រី​ផ្នែក បង្គោល​នារី  ផ្កា​កុលាប​មួយទង​និង​ថវិកា ចំនួន ១៥០ ០០០ (​ដប់​ប្រាំ​ម៉ឺន​រៀល​) ក្នុង​ម្នាក់ៗ  មេភូមិ​ ៥០ ០០០៛ (​ប្រាំ​ម៉ឺន​រៀល​) ក្នុង​ម្នាក់ ៗ អនុ​ភូមិ​ ៤០ ០០០ (​បួន​ម៉ឺន​រៀល​) ក្នុង​ម្នាក់ៗ មន្ត្រីសង្កាត់ ៤០ ០០០ (​បួន​ម៉ឺន​រៀល​) ក្នុង​ម្នាក់ៗ សរុប​ថវិកា​ឧបត្ថម្ភ អស់​ចំនួន  ៣ ០០០ ០០០ (​បី​លាន​រៀល​)​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20226447

  • ថ្ងៃនេះ191
  • ម្សិលមិញ8301
  • សប្តាហ៍នេះ27971
  • ខែនេះ15781
  • ឆ្នាំនេះ999001
  • សរុប20226447