ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរសង្កាត់ព្រែកលៀប ភូមិ ដឹកនាំដោយ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខគ្រួសារនៃសពលោកយាយ សាំង ហួន ជន្មាយុ ៨២ឆ្នាំ រស់នៅក្រុមទី៩ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦កន្លងទៅដោយជរាពាធ។
លោក ព្រាប មុនី ចៅសង្កាត់ ព្រែកលៀប បាន មតិ សំណេះសំណាលសួរសុខទុក្ខទៅកាន់ បងប្អូន ប្រជាពលរដ្ឋ ប្រកប ដោយ ភាព កក់ក្ដៅ និងស្និទ្ធស្នាលបំផុត លើសពីនោះទៅទៀត ទន្ទឹមនឹងការចូលរួមរំលែកទុក្ខនេះ ក្រុមការងារសង្កាត់ក៏បាននាំយកនូវថវិកាចំនួន ១២០,០០០រៀល និងអង្ករ ២០គ.ក្រ ចូលរួមក្នុងពិធីបុណ្យ ក្នុងនោះលោកស្រី កែវ ច័ន្ទស៊ុនណារី ថវិកាចំនួន ៥០,០០០រៀល និងអង្ករ ២០គ.ក្រ, លោក ព្រាប មុនី ថវិកាចំនួន ៥០,០០០រៀល និងលោកស្រី ឈ្នាង ផាន់ណារី ថវិកាចំនួន ២០,០០០រៀល។
ជាមួយគ្នានោះដែរ អាជ្ញាធរសង្កាត់ក៏បានធ្វើសំបុត្រមរណភាព និងច្បាប់បូជាសពជូនដល់គ្រួសារសពដើម្បីយកទៅប្រើប្រាស់ នាឱកាសនោះផងដែរ៕