​ក្រុមប្រឹក្សា​ស្រុក​កោះសូទិន រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​២

04-March-2016 | ដោយ មែន កំសត់

កំពង់ចាម​៖  នា​ព្រឹក ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ​២០១៦  រដ្ឋបាល​សាលាស្រុក​កោះសូទិន​បាន រៀប​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២  អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ស្រុក ក្រោម​អធិបតីភាព លោក ហេង ហ៊ុន ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ។​

កិច្ចប្រជុំមានវត្តមានចូលរួមពីសមាជិក​ក្រុមប្រឹក្សាស្រុក  ការិយាល័យ ចំណុះ សាលាស្រុក កងកម្លាំងទាំង៣ អភិបាលរងស្រុក មេឃុំ ។កិច្ចប្រជុំ​ដំណើរការ​យ៉ាង​រលូន​តា​ម​របៀបវារៈ រួមមាន​៖ ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​ប្រចាំខែ មករា ឆ្នាំ​២០១៦  ពិនិត្យ ​របាយការណ៍​ប្រចាំខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ និង បញ្ហា​ផ្សេងៗ​មួយចំនួន​ផងដែរ​។​

​នាឱកាស​នោះ បន្ទាប់ពី ស្ដាប់ របាយការណ៍​របស់ រដ្ឋបាល​ស្រុក  ដែល​បានលើកឡើង​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​នានា របស់​មូលដ្ឋាន​រួចមក លោក ហេង ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​មានមតិ​បញ្ជាក់​និង​សំណេះសំណាល​ទៅកាន់​សមាជិក សមាជិកា​ដែល​បាន​ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ ព្រមទាំង​បានស្នើ​ដល់​ថ្នាក់រដ្ឋបាល ស្រុក ឃុំ ភូមិ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​បន្ត​ការយកចិត្តទុកដាក់​លើ ការអនុវត្តន៍ គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព  ការដោះស្រាយ​សំណូមពរ បម្រើសេវា​សាធារណៈ​លើ លិខិតស្នាម ឯកសារ​រដ្ឋបាល​នានា​មានដូចជា​៖ អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ល្អប្រសើរ​។​

លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ក៏ បាន​បន្ត​ថែម​ទៀតថា​៖​រដ្ឋបាល សាលា ស្រុក  ឃុំ ត្រូវ​អនុវត្តន៍ តាម​កម្រៃ​សេវា​របស់​ថ្នាក់ក្រោម​ជាតិ បើ​មាន​សកម្ម​ភាពមិនប្រក្រតី ភាព​អសកម្ម​លើ​ចំណុច​ណាមួយ ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​រួសរាន់​កែតម្រូវ ធ្វើជា​មន្ត្រី ត្រូវ​ដឹង​សុខទុក្ខ​របស់​ពលរដ្ឋ ដើម្បី​ឲ្យ​ស្របតាម​នយោបាយ​របស់ រាជរដ្ឋាភិបាល ឲ្យ​ក្លាយជា​ប្រព័ន្ធ​រដ្ឋបាល​ស៊ីជម្រៅ និង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​ផងដែរ​។​
 ​បន្ទាប់មកទៀត លោក​ប្រធាន​ក្រុមប្រឹក្សា ក៏ បាន​ថ្លែងអំណរគុណ​ចំពោះ សមាជិក សមាជិកា ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង កិច្ចប្រជុំ​នាឱកាស​នេះ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​៕


ចំនួនអ្នកទស្សនា

    20226347

  • ថ្ងៃនេះ91
  • ម្សិលមិញ8301
  • សប្តាហ៍នេះ27871
  • ខែនេះ15681
  • ឆ្នាំនេះ998901
  • សរុប20226347