ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីនៅ មន្ទីរស្នាក់ការបក្សប្រជាជនកម្ពុជា ខណ្ឌ៧មករា អនុសាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខណ្ឌ ៧មករា បានរៀបចំពិធីប្រកាស សមាសភាព សមាគមនារី ខណ្ឌ សង្កាត់ ភូមិ ផ្សារ។
កិច្ចប្រជុំមានវត្តមានចូលរួម ពីសមាជិក ក្រុមប្រឹក្សាខណ្ឌ ការិយាល័យ ចំណុះ សាលាខណ្ឌកងកម្លាំងទាំង៣ អភិបាល អភិបាល រងខណ្ឌ ចៅសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមច្រើននាក់ ផងដែរសរុប១៥០នាក់ស្ថិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ និង ជាអភិបាលរង រាជធានី ភ្នំពេញ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ និង ជា អភិបាលរង រាជធានី ភ្នំពេញ បានមានមតិស្វាគមន៍និងសំណេះសំណាលទៅកាន់សមាជិកសមាជិកាប្រកបដោយភាពកក់ក្ដៅបំផុត ហើយក៏បានប្រកាសទទូលស្គាល់សមាសភាពសមាគម នារីខណ្ឌជា ដើម្បីអភិវឌ្ឍន៍ សង្កាត់ ភូមិ ផ្សារនិងបានបញ្ជាក់អំពីតួនាទី កតព្វកិច្ច កិច្ចសហការតាមលក្ខខណ្ឌនៃប្រកាសតែងតាំង។
បន្ទាប់ពីការសំណេះសំណាលចប់ក្នុងកម្មវិធីនោះ លោកជំទាវ បាននាំយកអំណោយដែលជាការឧបត្ថម្ភរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា មានចំនួន ១៥,០០០,០០០ រៀល(ដប់ប្រាំលានរៀល) ជូនដល់សមាគមនារីខណ្ឌ សង្កាត់ ភូមិ ផ្សារដោយក្នុងម្នាក់ៗទទួលបាន១០០,០០០រៀល។
រួមជាមួយនោះដែរ គណៈអភិបាលខណ្ឌ ៧មករា បានជួយឧបត្ថម្ភរៀបចំពិធីសំណេះសំណាលពិសារបាយសាមគ្គីជូនដល់សមាគមនារីខណ្ឌ សង្កាត់ ភូមិ ផ្សារ មន្ត្រីរាជការ និងប្រជាការពារ សរុប៤០០នាក់ ដើម្បីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦ និងដើម្បីបន្ថែមរឹតចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុង ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម វប្បធម៌ សេដ្ឋកិច្ច នៅថ្នាក់មូលដ្ឋានផងដែរ នៅភោជនីដ្ឋានបឹងមាស ក្រោមបរិយាកាសស្និតស្នាល និងរីករាយក្រៃលែង៕