​លោក ចិក សារឿន​រៀបចំ​ប្រជុំ​គណៈកម្មាធិការ​នារី និង​កុមារ ប្រចាំខែ​មិនា​

04-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នា​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​៣០​បាន រៀបចំ​ប្រជុំ​គណៈកម្មាធិការ​នារី និង​កុមារ ប្រចាំខែ​មិនា ឆ្នាំ​២០១៦​នៅ សាលាសង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​មានការ​ចូលរួម ពី​លោកស្រី យឹម ថា​វី ប្រធាន​នារី​ខណ្ឌ​លោក​-​លោកស្រី គណៈកម្មាធិការ​នារី និង​កុមារ លោក​-​លោកស្រី មេភូមិ អនុ និង​ជំនួយការ​ភូមិ​ទាំង​៩ នាយ​នាយរង​ប៉ុស្តិ៍ សរុប​ចំនួន ៣០​នាក់ ស្រី ១៨​នាក់ ក្រោម​អធិបតី លោក ចិក សារឿន ប្រធាន​អង្គប្រជុំ និង​ជា​ចៅសង្កាត់​។​

​នាឱកាស​នោះ លោក ចិក សារឿន ប្រធាន​អង្គប្រជុំ និង​ជា​ចៅសង្កាត់​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គប្រជុំ​ប្រកបដោយ​ភាព រីករាយ ហើយ​លោក​ក៏បាន​ស្នើ ឲ្យ ក្រុមប្រឹក្សា​សង្កាត់ ភូមិ ត្រូវ​បន្ត​ការយកចិត្ត ទុកដាក់​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ដោះស្រាយ​នូវ​រាល់​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន និង​ចូលរួម​កិច្ច អភិវឌ្ឍន៍​មូលដ្ឋាន បម្រើសេវា សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕





ចំនួនអ្នកទស្សនា

    20226577

  • ថ្ងៃនេះ321
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28101
  • ខែនេះ15911
  • ឆ្នាំនេះ999131
  • សរុប20226577