ព្រៃវែង៖ នៅល្ងាចថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦ ឯកឧត្តម ជា សុមេធី អភិបាលខេត្តនិងជា តំណាង រដ្ឋបាលខេត្ត ព្រៃវែង និង មន្ទីរកិច្ចការនារីខេត្ត ដោយមានការសហការជាមួយ សមាគមអាដហុក បានរៀបចំអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិ ៨មីនា ២០១៦ក្រោមប្រធានបទ" វិនិយោគសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព" invest in the Gender Equality for constantly development ។
ក្នុងកម្មវិធីនេះក៍បានការផ្តល់កិត្តិយសចូលរួម ដោយ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌលព្រៃវែង និងលោកជំទាវ ជនបង្គោលស្ត្រីមកពីមន្ទីរនាជុំវិញសាលាខេត្ត ស្រុក ឃុំ កងកំលាំងទាំងបី នៅក្នុងខេត្តព្រៃវែង។
នាឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានមតិនិងបានអាននូវសន្ទរកថារបស់រាជរដ្ឋាភិបាលស្ដីពីផែនការនិងវិធានការដល់គ្រប់បណ្ដាអង្គភាពរៀបចំពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិ ៨មីនា ២០១៦ក្រោមប្រធានបទ" វិនិយោគសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព" invest in the Gender Equality for constantly development សំដៅបង្កើនប្រសិទ្ធភាពលើវិស័យនិងច្បាប់ យេនឌ័រ ស្ត្រី កុមារក្នុងសង្គម។បន្ទាប់ពីការ សំណេះសំណាលរួចមក ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌលព្រៃវែង និងលោកជំទាវ បានរៀបចំពិធីជូនកាដូអនុស្សាវរីយ៍ ដល់មន្ត្រីនារី និងអ្នកចូលរួមប្រកបដោយភាពរីករាយរួម និង បានរៀបចំហូបបាយសាមគ្គីជាមួយបងប្អូនស្ត្រីដែលបំរើការងារនៅក្នុងខេត្តព្រៃវែង មន្ត្រីរាជការដែលបានចូលរួមទៀតផងដែរ៕