ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរសង្កាត់ព្រែកលៀប ចុះធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនាសព្ទ ស្តីពីការជូនដំណឹងដល់ប្រជាពលរដ្ឋទាំងពីរភេទ ដែលរស់នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងគ្រួសារប្រជាពលរដ្ឋដែលមិនទាន់បានធ្វើការផ្លាស់ប្តូរសៀវភៅស្នាក់នៅចាស់ (ពីមុនស្រុកមុខកំពូល ខេត្តកណ្តាល និង ពីមុនខណ្ឌឫស្សីកែវ) និងមិនទាន់មានសៀវភៅស្នាក់នៅ (ក២) សូមមេត្តាអញ្ជើញមកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងសៀវភៅស្នាក់នៅថ្មី ឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សូមបញ្ជាក់បន្ថែមៈ ស្ថានីយ៍បំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី និងសៀវភៅស្នាក់នៅ សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកលៀប គឺប្រព្រឹត្តធ្វើឡើងនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកលៀប ដែលមានទីតាំងស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕