អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ឃាត់ និង​ដកហូត​សម្ភារ​សំណង់​របស់​ក្រុមហ៊ុន​បុរី​៩៩៩ ដែល​គ្មាន​លិខិតអនុញ្ញាត​

05-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ឃាត់​ដកហូត​សម្ភារ​សំណង់​របស់​ក្រុមហ៊ុន​បុរី​៩៩៩ ស្ថិតនៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​កិច្ចប្រតិបត្តិការ​មានការ​ចូលរួម ពី តំណាង អធិការ នគរបាល​ខណ្ឌ សមត្ថកិច្ច​ចម្រុះ​ក្រុមប្រឹក្សា សង្កាត់ មេភូមិ ប្រជា​ការពារ​។​
​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​បាន​មានមតិ​បញ្ជាក់​ផងដែរ​ថា​៖​ការដ្ឋាន ដែល​កំពុងដំណើរការ​សាងសង់ គ្មាន​លិខិតអនុញ្ញាត​សាងសង់​ពីសា​លា​រាជធានី​ភ្នំពេញ និង​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង ។ អាជ្ញាធរ​ខណ្ឌ​តម្រូវអោយ​ក្រុមហ៊ុន​បំពេញបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ពីសា​លា​រាជធានី​ភ្នំពេញ​អោយបាន​ត្រឹមត្រូវ និង​ដោះស្រាយ​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ជិតខាង​អោយ​រួចរាល់​ជាមុនសិន ទើប​បន្ត​ការសាងសង់​ទៀត​បាន ៕

ចំនួនអ្នកទស្សនា

    20226427

  • ថ្ងៃនេះ171
  • ម្សិលមិញ8301
  • សប្តាហ៍នេះ27951
  • ខែនេះ15761
  • ឆ្នាំនេះ998981
  • សរុប20226427