ឯកឧត្តម ទូច ណារ៉ុថ ៖​នគរបាលជាតិ​និង​មាន​ផែនការ​ការ ជ្រើសរើស​អង្គរក្ស​ជានា​រី​

05-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖  ​នៅ​ថ្ងៃទី​០៤​ ខែ មីនា ​ឆ្នាំ​២០១៦ បើ​យោងតាម​ប្រសាសន៍​របស់​ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ ប្រធាន​នាយកដ្ឋានអង្គរក្ស គម្រោងការ ជ្រើសរើស​អង្គរក្ស​ជានា​រី នេះ គឺធ្វើឡើង​នៅក្នុង​ឆ្នាំ ២០១៦ នេះ ក៏ប៉ុន្តែ​ឯកឧត្តម ពុំបាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់ លាស់​នៅឡើយ​ទេ ។​

​ឯកឧត្តម ទូច ណារ៉ុថ បាន​ឲ្យ​ដឹង​ដូច្នេះ គឺ​នៅ​ក្នុងឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨ មិនា ខួប​លើក​ទី ១០៥ ក្រោម​ប្រធានបទ​វិនិយោគ​លើ​សមត្ថភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍន៍​ប្រកបដោយ​ដោយ​ចិ​រ​ភាព​នៅ​នាយកដ្ឋានអង្គរក្ស ។​
​ឯកឧត្តម បន្តថា នគរបាល​ជានា​រី​ដែល​ប្រកាស​ជ្រើសរើស​នោះ គឺមាន​កំពស់​ចាប់ពី ១,៦៥ ម៉ែត្រ​ឡើងទៅ មាន កម្លាំង​ពលំ​មាំមួន ហើយ​ថា សម្រាប់​នារី​ដែល​នារី​ដែល​កម្ពស់ កាយសម្បទា​គ្រប់គ្រាន់​ការជ្រើសរើស​នោះ អាច​នឹង​មិនមាន ប្រឡង​ធ្វើតេស្ត​សមត្ថភាព ដោយ​ត្រូវយក​គេ​ដាក់បញ្ចូល​ក្របខ័ណ្ឌ និង ទៅធ្វើ​ហ្វឹកហាត់​តែម្តង ។​
​នគរបាល​អង្គរក្ស​បន្ទាប់ពី​ជ្រើសរើស​បាន​កម្លាំង​នារី​ថ្មី រួចហើយ ឯកឧត្តម​គ្រោង​នឹង​បង្កើត​អង្គភាព​ពិសេស​មួយ ដែលមាន​សុទ្ធ សឹង​ជានា​រី ដោយឡែក​មួយ ។ នគរបាល​អង្គរក្ស​បច្ចុប្បន្ន មាន​កងកម្លាំង​នគរបាល​ជានា​រី​មិន​ដល់ ៥% នៃ​ចំនួន​បុរស​នោះទេ ហើយ​ភាគច្រើន កម្លាំង​នោះ បម្រើ​ការងារ​តែ​នៅក្នុង​ការិយាល័យ និង មាន​កងកម្លាំង​ភាគតិច​ចេញទៅ​ប្រតិបត្តិ​ការការពារ​ប្រតិភូ​ថ្នាក់ដឹកនាំ ជានា​រី ។​

​ឯកឧត្តម ទូច ណារ៉ុថ បញ្ជាក់ថា៖ ការ​កង្វះ​កងកម្លាំង​នគរបាល​នារី បាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​បំផុត នៅពេល ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ភ្ញៀវ​ប្រតិភូ​ជា​អន្តរជាតិ​ជានា​រី ដែល​បញ្ហា​នេះ​បុរស​មិនអាច​ធ្វើបាន​នោះទេ ៕

ចំនួនអ្នកទស្សនា

    20227187

  • ថ្ងៃនេះ931
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28711
  • ខែនេះ16521
  • ឆ្នាំនេះ999741
  • សរុប20227187