ខណ្ឌទួលគោក បានរៀបចំ​ទិវា​នារី​អន្តរជាតិ​៨​មីនា​

05-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា​ឆ្នាំ​២០១៦​បានរៀបចំ​ពិធី​សំណេះសំណាល​ខួប​លើក​ទី​១០៥ ទិវា​នារី​អន្តរជាតិ​៨​មីនា និង ពិធី​ប្រកាស​តែងតាំង​សមាសភាព​អនុសាខា​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព ការអភិវឌ្ឍន៍​ខណ្ឌ បណ្តាញ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ សង្កាត់  ផ្សារ និង ភូមិ  ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​បក្ស​ខណ្ឌ គណៈ​ពង្រឹង​មូលដ្ឋាន គណៈកម្មាធិការ​បក្ស​ស​ង្កា​ត់ ភូមិ និង​មន្ត្រីរាជការ​សរុប​ចំនួន ប្រមាណ ៥៥០​នាក់​ស្ថិតក្រោម​អធិបតីភាព ​លោកជំទាវ ​ម៉ក់ ​វណ្ណ​ស៊ីថា​ប្រធាន​គណៈកម្មការ​សាខាសមាគម​នារី កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះដែរ ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា បាន​មានមតិ​ស្វាគមន៍ និង​សំ​ណា​ល​ដល់​សមាជិក​សមាជិកា​គណៈកម្មាធិការ​បក្ស​គ្រប់លំដាប់​ថ្នាក់​ប្រកបដោយ​ភាព​រីករាយ​និង​កក់ក្តៅ​បំផុត ហើយ​លោកជំទាវ ក៏បាន​លើកឡើង​ទៀតថាៈ​រាជ​ដ្ឋា​ភិ​បាល បាន​យកចិត្ត​ដាក់​ចំពោះ​នារី​(Gender)​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ជាតិ រួមទាំង​ស្នើ​ឲ្យ​អាជ្ញាធរ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ការងារ​ស្ត្រី​និង​កុមារ ការបង្ការ​ទប់ស្កាត់​ប​ទ​ល្មើស គ្រប់​ប្រភេទ និង​មាន​ការគោរព​គ្នា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​
​​បន្ទាប់មក​លោកជំទាវ​បាន​នាំមក​នូវ​ការដូ​អនុស្សាវរីយ៍​និង​ថវិការ​មួយចំនួន​ជូន​ដល់ សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​បក្ស និង​អ្នកចូលរួម​ផងដែរ​៕

ដោយ៖ទស្សនៈយុវជន

ចំនួនអ្នកទស្សនា

    20226507

  • ថ្ងៃនេះ251
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28031
  • ខែនេះ15841
  • ឆ្នាំនេះ999061
  • សរុប20226507