លោក ម៉ន​នី បណ្ឌិត​នាំយក​មូលនិធិ​សម្តេច ស ខេង ជូន ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ព្នៅ​ទី​២

05-March-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី ០៥ មីនា ២០១៦ លោក ម៉ន​នី បណ្ឌិត អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង បាន​នាំយក​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ីធរ​កណ្ដាល​។

​ការចុះ​សាកសួរ​សុខទុក្ខ​មានការ​ចូល រួម​ពី មន្ត្រី​សាលាស្រុក ក្រុមប្រឹក្សា ឃុំ មេភូមិ​ ប៉ុស្តិ៍នគរបាលរដ្ឋបាល ផងដែរ​។ 

ក្នុងឱកាស​ជួប​ជាមួយ​គ្រួសារ​ទាំង​១០ ខាងលើ លោក ម៉ន​នី បណ្ឌិត បាន​សំណេះ​សណាល សួរសុខទុក្ខ អំពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដូចជា ការប្រកប​របរ​ចិញ្ចឹម​គ្រួសារ ស្ថានភាព​ការសិក្សា​របស់​កូនចៅ ស្ថានភាព​សន្តិសុខ​សណ្ដ​ប់​ធ្នាប់​សាធារណៈ​នាពេល​បច្ចុប្បន្ន ជាពិសេស​គឺ​ការផ្តល់សេវា​សាធារណៈរ​បស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រកឱ្យឃើញ​នូវ រាល់​កង្វល់ និង​បញ្ហា​ប្រឈម​នានា​ដែល​ពួកគាត់​បាន​ជួបប្រទះ ឈានទៅរក​ការដោះស្រាយ​ជូន​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព និង ទាន់ពេលវេលា ក្រោយពី​ធ្វើការ​សំណេះសំណាល​ចប់​លោក​អភិបាល​និង​ជា​អនុប្រធាន​បក្ស​ស្រុក  ក៏ បានប្រគល់​ជូន​នូវ​មូលនិធិ​សខេង​ដល់​គ្រួសារ មានដូចជា ៖  គ្រួសារ​អ្នក​មរណៈភាព ចំនួន​០៣​គ្រួសារ នៅ​ភូមិ​ស្គារ​ស្រុក   គ្រួសារ​សម្រាលកូន ចំនួន​០៤​គ្រួសារ​នៅ ភូមិ ស្គារ​ស្រុក  គ្រួសារ​សម្រាលកូន ចំនួន​០៣​គ្រួសារ​នៅ ភូមិ​តា​ង៉ក​ស្រែ​នៅក្នុង​ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ីធរ​កណ្ដាល​ដោយ​ថវិកា​មូលនិធិ​មាន ចំនួន​០១​គ្រួសារ ២០​ម៉ឺន​រៀល​ទៀតផង​ដែរ​។​

​តំណាង​គ្រួសារ​ទាំង​១០​ដែល​ទទួលបាន​មូលនិធិ​បាន​សម្ដែង​នូវ​ក្ដី​ត្រេកអរ​និង​បាន​កោតសរសើរ​ចំពោះ​លោក​អភិបាលស្រុក​វ័យក្មេង​ដែល​តែង​គិតគូរ​សុខទុក្ខ​ដល់​ពួកគាត់ សក្ដិ​សមជា​មន្ត្រី​ល្អ ប្រកបដោយ​ការយកចិត្ត​ទុក្ខ​ដាក់ ស្របតាម​ន​យោ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុនសែន​ជា​ប្រមុខ​ដឹក​នា​ដ៏​ឆ្លាត​វៃ​៕


ចំនួនអ្នកទស្សនា

    20226357

  • ថ្ងៃនេះ101
  • ម្សិលមិញ8301
  • សប្តាហ៍នេះ27881
  • ខែនេះ15691
  • ឆ្នាំនេះ998911
  • សរុប20226357