កំពង់ចាម៖ នៅថ្ងៃទី ៤ខែមិនាឆ្នាំ ២០១៦ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ និង ជាដំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រ សួងអភិវឌ្ឍន៍ជនបទនិង ឯកឧត្តម សឹម សុខព្រី អភិបាលនៃគណៈអភិបាលរង ខេត្ត កំពង់ចាម បានអញ្ជើញជាអធិប តីក្នុងពិធីប្រកាសតែងតាំងលោកអ៊ឹង វិសុទ្ធ ជាប្រធានមន្ទីរ អភិវឌ្ឍន៍ ជនបទខេត្ត កំពង់ចាម ជំនួសលោក ជា ប៉ូលី ដែលត្រូវបានចូលនិវត្តន៍ ។
ពិធីនេះមានវត្តមានមន្ត្រីរាជការនៅមន្ទីរអភិវឌ្ឍនីជនបទខេត្ត ស្រុក ក្រុង តំណាងអភិបាលក្រុង ស្រុក និងអាជ្ញាដែលពាក់ព័ន្ធផ្សេងៗទៀត។
បន្ទាប់ពីលោក ទួន ភារម្យ ប្រធាននាយកដ្ឋានរដ្ឋបាល និង ជាបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសអនុក្រឹត្យ របស់រាជ រដ្ឋាភិបាលរួចមក លោក អ៊ឹង វិសុទ្ធ បានឡើងសន្យា និង ប្ដេជ្ញាចិត្តថា ខ្លួនគាត់ផ្ទាល់ និង ខិតខំធ្វើយ៉ាងណាបំរើផលប្រ យោជន៍ជូនប្រជាពលរដ្ឋ ក៏ដូច ជាមន្ទីរ ក្រសួង និង រាជរដ្ឋា ភិបាលឲបានហ្មត់ចត់ជាទីបំផុត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សឹម សុខព្រី បានសំណេះសំណាល និង ផ្ដាំផ្ញើ៖ថា យើងបំរើការងារ មិនត្រូវប្រកាន់ថាមានតែខ្លួនទេ ដែលអាចធ្វើការនេះបាន គឺយើង ត្រូវរួមសាមគ្គីគា្នកុំមើលបំណាំគ្នា កុំអង្គុយចាំតែចាប់កំហុសគ្នាទើប ការងារមានការរីកចំរើនទៅមុខ ។
ឯកឧត្តម ទ្រី ម៉េង បានមានអនុសាសន៍ ផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ដែលទើបចូលកាន់តំណែងថ្មី ៖ នៅពេល នេះយើងត្រូវតែធ្វើយ៉ាងណាឲ្យបានប្រភពទឹកមក ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់សិន ប៉ុន្តែនៅឆ្នាំ ២០៣០ យើងត្រូវតែមានទឹកសុវត្ថិភាពសំរាប់ហូបបានដូច គ្នាទាំងអស់ មិនថានៅទីកន្លែងចុងកាត់មាត់ញកនោះ ទេ ៕