លោក ព្រាប មុនី​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​

07-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ ទី​០៦ ខែមីនា ឆ្នាំ​២០១៦ នេះ​អាជ្ញាធរ​សង្កាត់ និង​ក្រុមការងារ​ចុះជួយ​ភូមិ​ព្រែកលៀប រួម​និង​យុវជន​សង្កាត់​-​ភូមិ ដឹកនាំ​ដោយ​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប និង លោក សាយ ចាន់​រ៉ា​សមាជិក​ក្រុមការងារ​ចុះជួយ​ភូមិ​ព្រែកលៀប បាន​នាំយក​អំណោយ​ជូន​ជនក្រីក្រ គ្រួសារ ចំនួន ៥ ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប​

​កិច្ច​សំណេះសំណាល​នោះ​មានការ​ចូលរួម​ដោយ យុវជន សស​យក ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាល ។​​នាឱកាស​នោះដែរ​​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប និង លោក សាយ ចាន់​រ៉ា​សមាជិក​ក្រុមការងារ​ចុះជួយ​ភូមិ​ព្រែកលៀប​បាន​មានមតិ​សំណេះសំណាល​ប្រកបដោយ​ភាពកក់ក្ដៅ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ  ជាមួយគ្នា​នោះ​ក្រុមការងារ​បាន​នាំយក​នូវ​សម្ភារៈ​ថវិកា​ប្រ​គ់ល​ជូន​គ្រួសារ​ក្រីក្រ​០៥ ដែលមាន​ឈ្មោះ​៖ ផូ ច​ន ភេទ​ស្រី អាយុ ៨៥​ឆ្នាំ ក្រុម​៣. ហេង សុ​ហ៊ាន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ក្រុម​២ . រ័ត្ន ផល្លា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ក្រុម​៥  ចៅ រ៉ា​ឌី ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ​. សោម មាស ភេទ​ប​ស្រី អាយុ​៤៧ ឆ្នាំ ក្រុម​៥។
​ដោយ​ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ១៥ គី​.​ក្រ , មី​១​កេស​តូច ,​ទឹកត្រី ១​យួ ,​ទឹកស៊ីអ៊ីវ​១​យួ ,​ទឹក​សុទ្ធ​២​យួ , សារុង​១ និង​ថវិកា ១០ ម៉ឺន​រៀល​។  ដែលជា​អំណោយ​របស់​:-​ឯកឧត្ដម អ៊ុំ សា​រឹទ្ធ ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ និង​ឯកឧត្ដម ប៊ុន វុ​ទ្ធា ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់ អង្គរ ៦០​គី​.​ក្រ , មី ៥​កេស​តូច , ទឹកត្រី ៥​យួ ,​ទឹកស៊ីអ៊ីវ​វ ៥​យួ , និង​ថវិកា ៥០ ម៉ឺន​រៀល​ លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី អភិបាលរងខណ្ឌ សារុង​ចំនួន ៥​ និង លោក ព្រាប មុនី ចៅសង្កាត់ ទឹក​សុទ្ធ ១០​យួ ។​

បន្ទាប់ពី​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ជនក្រីក្រ​ខាងលើ​រួច ក្រុមការងារ​បាន​បន្ត​ចុះសួរសុខទុក្ខ និង​នាំយក​សម្ភារៈ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ម្នាក់ ដែលមាន​ជំងឺ​សំរាក់​នៅផ្ទះ​ដែលមាន​ឈ្មោះ បាន តី​ញ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ ស្នាក់នៅ​ភូមិ​សហគមន៍​ដី​មាស ភូមិ​ព្រែកលៀប ក្ក្នុង​មាន​សម្ភារៈ​ដូចជា​: អង្ករ​២០Kg ,​ស្ករសរ​២ kg ,​ទឹកដោះគោ​ខាប់​១០ កំប៉ុង​, កាហ្វេ​២kg និង​ថវិកា ១០ ម៉ឺន​រៀល ដែលជា​ថវិកា​របស់លោក​ចៅសង្កាត់​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20226587

  • ថ្ងៃនេះ331
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28111
  • ខែនេះ15921
  • ឆ្នាំនេះ999141
  • សរុប20226587