ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៧ខែមីនា ឆ្នាំ២០១៦ បានប្រារព្ធពិធី អបអរសាទរខួបលើកទី ១០៥ ទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនាឆ្នាំ២០១៦ ក្រោមប្រធានបទ "វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព"នៅសាលាសង្កាត់ ស្ទឹងមានជ័យខណ្ឌ រាជធានីភ្នំពេញ។
ពិធី នេះមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ មេភូមិ និងមន្ត្រីរាជការ ជាច្រើន សរុបប្រមាណ២០នាក់ផងដែរ ស្ថិតក្រោមអធិបតីភាព លោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ។
ក្នុងឱកាសនោះដែរលោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ បានមានមតិស្វាគមន៍ និងសំណាលដល់សមាជិកសមាជិកា គ្រប់លំដាប់ថ្នាក់ ប្រកបដោយភាពរីករាយនិងកក់ក្តៅបំផុត ហើយលោក ក៏បានលើកឡើងទៀតថាៈរាជដ្ឋាភិបាល បានយកចិត្តដាក់ចំពោះនារី(Gender)ក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ រួមទាំងស្នើឲ្យអាជ្ញាធរ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយការងារស្ត្រីនិងកុមារ ការបង្ការទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងមានការគោរពគ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្រោយពីសំណេះសំណាលចប់ បាននាំមកនូវដើម្បីលើកទឹកចិត្តដល់មន្ត្រី និងភូមិ សមាជិកភូមិសរុប២០នាក់ដែលជាស្ត្រី នៅក្នុងនោះលោកចៅសង្កាត់ បានជូនវត្ថុអនុស្សាវរីយ៏ ក្នុងមួយនាក់ទទួលបាន សារុង២និងថវិកា៥ម៉ឺនរៀល អ្នកចូលរួមផងដែរ៕