ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ១១និង៣០នាទី ថ្ងៃទី ០៦ខែមីនា ឆ្នាំ២០១៦ មានករណីអគ្គិភ័យ មួយបានកើតនៅចំណុច ផ្លូវលំ ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ (ជួរមាត់ ទន្លេ) ហើយភ្លាមៗនោះ គណ: បញ្ជាការឯកភាព សង្កាត់ ខណ្ឌ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងលោកអធិការ លោកចៅសង្កាត់ស្វាយប៉ាក ប្រជាការពារ បានសហការល្អជាមួយ ប្រជាពលរដ្ឋរស់នៅ ជិតខាង ធ្វើការ បាញ់ពន្លត់ សរុបអស់ចំនួន២១បំពង់ ហេតុការណ៍ នេះបណ្តាអោយផ្ទះឈើប្រក់ស័ង្កសីមួយខ្នងឆេះទាំង ស្រុង និងមួយខ្នងទៀតឆេះរោលខ្លះ ភ្លើងបានរលត់ជាស្ថាពរនៅវេលាម៉ោង១១និង៥១នាទី។
ហេតុការណ៍នេះមិនបណ្តាអោយមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយសូមបងប្អូនប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្ន ខ្ពស់ ព្រោះរដូវនេះ ជារដូវក្តៅ ហួតហែង ងាយបង្ករភ្លើងផ្សែងណាស់៕