ភ្នំពេញ៖ តបតាមការអញ្ជើញពី បណ្ដាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សង្កាត់ប្ញស្សីកែវ និង លោក មូល វីរៈ ចៅសង្កាត់ប្ញស្សីកែវ នាវេលាម៉ោង ៨ ព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងមជ្ឈមណ្ឌល ម៉ូដែន ៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធបតីភាពក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១០៥ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា ដែលមានការរៀបចំឡើងដោយ សាលាសង្កាត់ប្ញស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួម លោកស្រីប្រធាន នាពេលនោះ មាន លោកស្រី សុជី វណ្ណី អនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និង លោកស្រី ស៊ំ ចាន់ អនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ អាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ជនបង្គោលនារីសរុបមានសមាជិក សមាជិកា ចូលរួមប្រមាណ ៣១៥ នាក់ ។
ក្នុងឱកាសដ៏ត្រកាលនោះ លោកស្រី អាន ផល្លា បានមានមតិស្វាគមន៍ជាមួយអង្គពិធី ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ បានមានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាប្រកបដោយភាពកក់ក្ដៅបំផុត ហើយ លោកស្រី ក៏បានលើកឡើងទៀតថាៈរាជដ្ឋាភិបាល បានយកចិត្តដាក់ចំពោះនារី(Gender)ក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ រួមទាំងស្នើឲ្យអាជ្ញាធរ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយការងារស្ត្រីនិងកុមារ ការបង្ការទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងមានការគោរពគ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្រោយពីការសំណេះសំណាលចប់ក្រុម បានចូលរួមឧបត្ថម្ភថវិកា ២០០ ដុល្លា សហរដ្ឋអាមេរិច ជូន កម្មវិធី ជាចុងក្រោយ អង្គពិធីបានរៀបចំពិធីប្រគល់បាច់ផ្កា និង វត្ថុអនុស្សាវរីយ៍ជូនដល់ សមាជិក សមាជិកានៃអង្គពិធីផងដែរ ៕