កំពង់ចាម៖ នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត លាង ស៊ីម បានចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុង ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងរយៈពេលពេញ ១ ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានពិនិត្យ និងព្យាបាល អ្នកជម្ងឺសរុបចំនួន ២ ១៧៦ នាក់ ដែលមានជាច្រើនផ្នែកដូចខាងក្រោម ៖ពិនិត្យ អ្នកជម្ងឺភ្នែកបានចំនួន ៤៦០ នាក់ ពិនិត្យ និងព្យាបាលមាត់-ធ្មេញបានចំនួន ៤១៣ នាក់ វះកាត់ខ្នាតតូចបានចំនួន ២៨ នាក់ជម្ងឺទូទៅ និងកុមារបានចំនួន ១ ២២២ នាក់ អេកូសាស្ត្រ បានចំនួន ៥៣ នាក់ ផ្ដល់រទះរុញ ដល់ជនពិការ ចំនួន ៥ គ្រឿង និងឈើច្រត់ ចំនួន ៥ គូ៕