ស្វាយរៀង ព្រៃវែង ៖ ប្រព័ន្ធធារាសាស្ត្រ "កីចក" ស្ថិតក្នុងស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយជ្រុំ ស្រុកស្វាយទាប ស្រុកកំពង់រោទ៏ និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ ខាងមុខ។
ប្រព័ន្ធធារាសាស្ត្រកីចក មានតួនាទីប្រមូលទឹកពីទន្លេតូច ស្ទឹងកំពង់ត្រាច និងទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនានានៃខ្ពង់រាបរបស់ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ។ ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រ "កីចក" នឹងប្រែក្លាយតំបន់ស្ងួតហួតហែង ករៀមក្រោះ ឲ្យក្លាយទៅជាតំបន់បៃតង ដោយសារតែគម្រោងនេះនឹងផ្តល់សក្តានុពលទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដី ៥០.០០០ ហត នៅក្នុងក្រុងស្វាយរៀង ស្រុករំដួល ស្វាយជ្រុំ ស្វាយទាប កំពង់រោទិ៍ និងស្រុករមាសហែក៕