កម្លាំង​រដ្ឋបាល​ព្រៃឈើ ចុះ​ពិនិត្យ ​ទីតាំង​កែច្នៃ​ឈើ​មួយកន្លែង នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន

07-March-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ ​លោក ច័ន្ទ ថេត​ថេ​នរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល និង​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ និង​មានការ​ចូលរួម មាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ទី​តាំ​ផ្ទះមួយ​កន្លែង នៅ​ផ្លូវ​លេខ​៩៧ ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដើម្បី​រុក​វត្ថុតាង​ពាក់ព័ន្ធ បទល្មើស​ព្រៃឈើ ។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ សុខ ហេង​ហួរ ភេទ​ស្រី ស្នាក់នៅ​កន្លែង​សិប្បកម្ម​កែច្នៃ​នេះ​តែម្តង​។​​ក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់ថា ទីតាំង​នេះ​មានច្បាប់​ត្រឹមត្រូវ ចំពោះ​ឈើ​ដែល​ត្រូវ​ដកហូត សមត្ថកិច្ច​មិនទាន់​កំណត់​ចំនួន​បាន​នៅឡើយ​ទេ​៕

ចំនួនអ្នកទស្សនា

    20226637

  • ថ្ងៃនេះ381
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28161
  • ខែនេះ15971
  • ឆ្នាំនេះ999191
  • សរុប20226637