សង្កាត់​ព្រែកប្រា បានរៀបចំ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​

07-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦  បានរៀបចំ​ពិធី សំណេះសំណាល​ខួប​លើក​ទី​១០៥​ទិវា​នារី​អន្តរជាតិ​៨​មីនា នៅសាលាសង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។
​  

 ​ពិធី​នេះ​មានការ​ចូលរួម​ពី សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​បក្ស​សង្កាត់ គណៈ​ពង្រឹង​មូលដ្ឋាន​សង្កាត់ ភូមិ និង មន្ត្រី​​ប៉ុស្តិ៍​ព្រែកប្រា​ផងដែរ  ក្រោមអធិបតីភាព​​លោក ហួរ ហួត ចៅសង្កាត់​ព្រែកប្រា។​
​ 

​ក្នុងឱកាស​នោះដែរ លោក ហួរ ហួត បាន​មានមតិ​ស្វាគមន៍ និង​សំ​ណោះ​សំ​ណា​ល​ដល់ សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​ទាំងអស់​ប្រកប ដោយ​ភាព​រីករាយ​និង​កក់ក្តៅ​បំផុត ហើយ​លោក ក៏បាន​លើកឡើង​ទៀតថាៈ​រាជ​ដ្ឋា​ភិ​បាល បាន​យកចិត្ត​ដាក់​ចំពោះ​នារី​(Gender)​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ជាតិ រួមទាំង​ស្នើ​ឲ្យ​អាជ្ញាធរ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ការងារ​ស្ត្រី​និង​កុមារ ការបង្ការ​ទប់ស្កាត់​ប​ទ​ល្មើស គ្រប់​ប្រភេទ និង​មាន​ការគោរព​គ្នា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​
​   បន្ទាប់មក​លោក​ហួរ ហួត​ចៅសង្កាត់​ព្រែកប្រា បាន​ឧបត្ថម្ភ​នារី សង្កាត់​ភូមិ សាលា​ប៉ុស្តិ៍ ក្នុង​ម្នាក់ៗ​ថវិកា ៣០០០០​រៀល និង​ក្រ​ម៉ា​១ អ្នកចូលរួម​ជា​បុរស​ម្នាក់ៗ ២០០០០​រៀល​ផងដែរ​៕

 















ចំនួនអ្នកទស្សនា

    20226497

  • ថ្ងៃនេះ241
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28021
  • ខែនេះ15831
  • ឆ្នាំនេះ999051
  • សរុប20226497