ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង២និង៣០រសៀល នេះនៅសាលាសង្កាត់អូរឬស្សីទី៤ បានធ្វើកិច្ចប្រជុំក្រុមប្រឹក្សា ក្រោមការដឹកនាំអង្គប្រជុំរបស់លោក ទីង សុផាន់ណា ចៅរងទី១សង្កាត់អូរឬស្សី៤។
កិច្ចប្រជុំមានការចូលរួមពី លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ ប៉ុស្តិ៍ ផងដែរ។របៀបវារៈនៃកិច្ចប្រជុំ ត្រួតពិនិត្យសភាពការណ៍រដ្ឋបាលសង្កាត់ និងការរៀបចំទិវាសិទ្ធិនារី០៨មីនា ២០១៦។
ក្រោយពីស្ដាប់របាយការណ៍និងបញ្ហាប្រឈមនានារបស់បណ្ដាអង្គភាពដែលបានលើកឡើងរួចមក នាពេលនោះ លោក ទីង សុផាន់ណា ចៅរងទី១សង្កាត់អូរឬស្សី៤ក្នុងនាមតំណាងលោកចៅសង្កាត់បានលើកឡើងនិងស្នើដល់គ្រប់អង្គភាពត្រូវបន្ត ការយកចិត្តទុកដាក់លើការងារសន្តិសុខ ភូមិសង្កាត់មានសុវត្ថិភាព ការបម្រើសេវាជូនប្រជាពលរដ្ឋ ការសហការផ្ដល់ព័ត៌មាន ក្នុង ការបង្ក្រាបបទល្មើស មិនឲ្យកើតមានឡើង លោកក៏បានស្នើដល់សមាជិករៀបចំពិធីអបអរសាទរខួបទី១០៥សិទ្ធិនារី ចូលរួម ផ្សព្វផ្សាយច្បាប់យេនឌ័រឲ្យបានយល់ជ្រួតជ្រាបដល់ប្រជាពលរដ្ឋដើម្បីលើកកំពស់វិស័យស្ដ្រី កុមារ ក្នុងកិច្ចការសង្គម៕