ខណ្ឌ​សែន​សុខ​បានរៀបចំ​ពិធី ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី​

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នៅ​ព្រឹក ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បានរៀបចំ​ពិធី​ជាមួយ​មន្ត្រីរាជការ​នារី​សាលាខណ្ឌ​សែន​សុខ ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ "​វិនិយោគ​លើស​ភាព​យេនឌ័រ ដើម្បី​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​" ក្រោម​អធិបតីភាព លោក អ៊ូ​វ ឡៃ​យ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ។

 ពិធី​នេះ​មានការ​ចូលរួម​ពី សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​បក្ស​សង្កាត់ គណៈ​ពង្រឹង​មូលដ្ឋាន​សង្កាត់ ភូមិ និង មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ផងដែរ ។​

 ក្នុងឱកាស​នោះដែរ លោក អ៊ូ​វ ឡៃ​យ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ បាន​មានមតិ​ស្វាគមន៍ និង​សំ​ណោះ​សំ​ណា​ល​ដល់ សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​ទាំងអស់​ប្រកប ដោយ​ភាព​រីករាយ​និង​កក់ក្តៅ​បំផុត ហើយ​លោក ក៏បាន​លើកឡើង​ទៀតថាៈ​រាជ​ដ្ឋា​ភិ​បាល បាន​យកចិត្ត​ដាក់​ចំពោះ​នារី​(Gender)​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ជាតិ រួមទាំង​ស្នើ​ឲ្យ​អាជ្ញាធរ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ការងារ​ស្ត្រី​និង​កុមារ ការបង្ការ​ទប់ស្កាត់​ប​ទ​ល្មើស គ្រប់​ប្រភេទ និង​មាន​ការគោរព​គ្នា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

  បន្ទាប់មក​លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​នារី សង្កាត់​ភូមិ សាលា​ប៉ុស្តិ៍ ក្នុង​ម្នាក់ៗ​ថវិកា ៣០០០០​រៀល និង​ក្រ​ម៉ា​១ អ្នកចូលរួម​ជា​បុរស​ម្នាក់ៗ ២០០០០​រៀល​ផងដែរ​៕









ចំនួនអ្នកទស្សនា

    20226607

  • ថ្ងៃនេះ351
  • ម្សិលមិញ8301
  • សប្តាហ៍នេះ28131
  • ខែនេះ15941
  • ឆ្នាំនេះ999161
  • សរុប20226607