ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ខែមិនាឆ្នាំ២០១៦ មន្ត្រីរាជការ សង្កាត់ ឬស្សីកែវ តំណាងដោយ លោក មូល វីរៈ ចៅសង្កាត់បានផ្ញើសារជូនព រសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានិងសម្ដេច កិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា៖ ក្នុងឱកាសខួបលើកទី១០៥ទិវាសិទ្ធិនារី អន្តរជាតិ ៨មីនានេះ ក្នុងនាម ចៅសង្កាត់ឫស្សីកែវ និង ជាប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សា មេភូមិសង្កាត់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ឫស្សីកែវ និង ប្រជាពលរដ្ឋក្នុងសង្កាត់ឬស្សីកែវ សូមគោរពជូនពរសិរីបវរមហាប្រសើរជូនចំពោះសម្ដេចតេជោ ហ៊ុន សែននិង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមឲ្យមានជន្មាយុយឺនយូ សុខភាពល្អបរិបូរណ៌ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ត្រីរៀងរហូត៕