ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ខែមីនា ឆ្នាំ២០១៦ លោក ប៉ិច សុខ ឃឿន ចៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួកគោក និង លោក-លោកស្រី ជាសមាជិកក្រុមប្រឹកសង្កាត់ មន្ត្រីសង្កាត់ និងមេភូមិ បាននាំយកអំណោយកាកកបាទក្រហម ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន សង្កាត់ចំនួន១១គ្រួសារ ដែលជាគ្រួសារស្ត្រី កំពុងជួបការខ្វះខាត ។
ក្រុមការងារចូលរួមមានយុវជន សង្កាត់ ភូមិ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារសង្កាត់។នាឱកាស លោក ប៉ិច សុខ ឃឿន ចៅសង្កាត់ទឹកល្អក់ទី១បានមានមតិសាកសួរសុខទុក្ខនិងបានពាំនាំនូវការអាណិតចំពោះស្ត្រីជាមេម៉ាយដែលត្រូវ ប្ដីបោះបង់ចោល និងចិញ្ចឹមបិបាច់ថែកូនៗទាំងការលំបាកលំបិន លោកបានបន្ថែមទៀយថា ៖ដោយយល់ឃើញទុក្ខលំបាកនេះទើបក្រុមការងារសម្រេចប្រមូលថវិកា និងកាកបាទក្រហម ដើម្បីយក សម្ភារៈយកមកប្រគល់ចែកជូនទោះបីវាតិចតួចតែវាអាចសម្រាលក្នុងការដោះស្រាយជីវភាពបានមួយកម្រិតដែរ និងដើម្បីលើកកំពស់ស្ត្រីនិងចំពេលប្រារព្វសិទ្ធិនារី០៨មីនា ឆ្នាំ២០១៦ ។
បន្ទាប់មកក្រុមការងារក៏បានប្រគល់ជូននូវសម្ភារៈនិងថវិកាជូនស្រី្ត ក្រីក្រ ទីទ័ល ក្នុងសង្កាត់ សរុប១១គ្រួសារនាពេលនេះផងដែរ។