ស្នងការ​ខេត្តបន្ទាយមានជ័យ ផ្តល់​ថវិកា សារុង និង​មួកសុវត្ថិភាព ជូន​នគរបាល​ជា​ស្ត្រី​

08-March-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ ដើម្បី​ចូលរួម​អបអរសាទរ ទិវា​សិទ្ធិនារី​អន្តរជាតិ លើក​ទី​១០៥ នា​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦​នេះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បានផ្តល់​ថវិកា​២​ម៉ឺន​រៀល សារុង​មួយ និង​មួកសុវត្ថិភាព​មួយ ព្រមទាំង​ថ្លៃ​សាំង​ធ្វើដំណើរ​ទៅវិញទៅមក ជូន​ដល់​ស្ត្រី​ជា​នគរបាល ចាប់តាំងពី​ថ្នាក់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដល់​ប៉ុស្តិ៍​រដ្ឋបាល ចំនួន​៨៥​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ថ្លែងថា៖ ទាំង​ថវិកា និង​អំណោយ​ទាំងនេះ គឺ​បានមកពី​ការឧបត្ថម្ភ ជូន​ពី​ឯក​ឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចូលរួម​លើកកម្ពស់ បញ្ហា​យេនឌ័រ និង​សិទ្ធិ​ស្ត្រី​ក្នុង​ការងារ​។​

​លោកស្នងការ​បានបញ្ជាក់​ថា ស្ត្រី​ជា​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ មាន​ចាប់តាំងពី​ស្នងការរង នាយការិយាល័យ នាយរង​ការិយាល័យ ប្រធាន​ផ្នែក អនុ​ផ្នែក ប៉ុស្តិ៍​រដ្ឋបាល​តាម​បណ្តា​ក្រុង​ស្រុក និង​វ​រះ​នគរបាល​ការពារ ព្រំដែន​គោក ដែល​បាន​ខិតខំ និង​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង លើ​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ព្រមទាំង​ជួយ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បាន​ជំរុញ​ឲ្យ​ស្ត្រី​ជា​នគរបាល​ទាំងអស់ ត្រូវ​បន្តការងារ​ខ្លាំង​ឡើង​សម្រាប់​ការចូលរួមចំណែក កសាង​សន្តិសុខ ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​៕

ចំនួនអ្នកទស្សនា

    20226337

  • ថ្ងៃនេះ81
  • ម្សិលមិញ8301
  • សប្តាហ៍នេះ27861
  • ខែនេះ15671
  • ឆ្នាំនេះ998891
  • សរុប20226337