គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មករា​ចុះ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ​

09-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅវេលា​ម៉ោង ២៣​និង​០០​យប់ ​រហូតដល់ម៉ោង ០២​និង​០០ ថ្ងៃទី​០៧-០៨ ខែមីនា ឆ្នាំ​២០១៦ ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មករា​ ដឹកនាំ​ដោយ ​លោក យូ រដ្ឋា នាយក​រដ្ឋបាល​ស្តីទី ខណ្ឌ​៧​មករា បាន​ចុះ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិ​អាកុល កញ្ចក់ និង មួកសុវត្ថិភាព នៅតាម​គោលដៅ​ផ្លូវ​លេខ ២៧៤ ភូមិ​ទី​១០ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
 

កិច្ចប្រតិបត្តិការ​ដែល​មានកំ​លាំង​ចូលរួម​សរុប​ចំនួន ៤៥​នាក់​រួមមាន៖ នគរបាលខណ្ឌ និងប៉ុស្តិ៍​២៥​នាក់​ អាវុធហត្ថ ០៦​នាក់ ​នគរបាល​ក្រសួង ០៣​នាក់ នាយកដ្ឋាន​សណ្ដាប់ធ្នាប់ ​រាជធានី​ភ្នំពេញ ០៥​នាក់ កម្លាំង​នគរបាល​អន្តរាគមន៍​ រាជធានី​ភ្នំពេញ ០៥​នាក់​៕

ចំនួនអ្នកទស្សនា

    20226317

  • ថ្ងៃនេះ61
  • ម្សិលមិញ8301
  • សប្តាហ៍នេះ27841
  • ខែនេះ15651
  • ឆ្នាំនេះ998871
  • សរុប20226317