ភ្នំពេញ៖ នៅព្រឹថ្ងៃទី០៩ខែមីនាឆ្នាំ២០១៦ លោក សេងសាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ដឹកនាំកម្លាំងប្រជាការពារសង្កាត់ ជួយសំរួលចរាចណ៍ នៅតាមបណ្តោយផ្លូវមុនីរ៉េត ចាប់ពីចំណុច មុខវត្តស្ទឹងមានជ័យ រហូតដល់មុខ សាលាណត្សឡាញន៍ និង ម្តុំលូប្រាំ ផ្លូវវេងស្រេង និង ម្តុំ មុខចូលវិមានសុភមង្គល ដល់ស្ពាន់ម័ល ផ្លូវចំការដូង។
តាមការបញ្ជាក់របស់លោក សេងសាញ់ បានឲ្យដឹងដែរថា៖នៅចំណុចត្រង់មុខវត្តស្ទឹងមានជ័យ រហូតដល់មុខ សាលាណត្សឡាញន៍និង ម្តុំលូប្រាំ ផ្លូវវេងស្រេង និង ម្តុំ មុខចូលវិមានសុភមង្គល ដល់ស្ពាន់ម័ល ផ្លូវចំការដូង ជារៀងរាល់ថ្ងៃវាតែងតែមានការកកស្ទះចរាចរណ៍ដែលបង្កឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយ មានអ្នកខ្លះរអ៊ូរទាំ រឿងការកកស្ទះនេះ ដូចនេះទើបក្រុមការងារសង្កាត់ សហការជាមួយសាលាខណ្ឌ បានរៀបចំផែនការដល់មន្ត្រីក្រោមឱវាទឲ្យទៅចូលរួមជាមួយនគរបាលចរាចរណ៍ លោកក៏បានលើកឡើងផងដែរថា បន្ទាប់ពីយើងបានចុះទៅសម្រួលចរាចរណ៍នៅទីតាំងនោះ វាមានការធូស្បើយនិងមិនសូវជាស្ទះដូចរាល់ដង ហើយលោកបានស្នើដល់ប្រជាពលរដ្ឋសូមមេត្តអធ្យាស្រ័យ និងអនុគ្រោះហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំអអស់គ្នាដើម្បីបង្កាមិនឲ្យមានគ្រោះថ្នាក់កើតឡើង៕