ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៦ សង្កាត់ទួលសង្កែ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានរៀចចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៦ និង ពិធីប្រកាសសមាសភាពបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ភូមិ សង្កាត់ នៃសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួម ពីលោក សយ កុសល ចៅសង្កាត់ទួលសង្កែ និងលោកស្រី រាជ ផាវឿន ប្រធានបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សង្កាត់ទួលសង្កែ ព្រមទាំងមានអ្នកចូលរួមពីជនបង្គោល ស្រី្ត តាមមូលដ្ឋាន ភូមិ ផ្សារ និងអាជីវករប្រមាណ ២៥៩ នាក់ ក្រោមអធិបតីភាពលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ។
ក្នុងឱកាសដ៏ត្រកាលនោះ លោកស្រី អាន ផល្លា បានមានមតិស្វាគមន៍ជាមួយអង្គពិធី ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះ លោកស្រី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ បានមានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាប្រកបដោយភាពកក់ក្ដៅបំផុត ហើយ លោកស្រី ក៏បានលើកឡើងទៀតថាៈរាជដ្ឋាភិបាល បានយកចិត្តដាក់ចំពោះនារី(Gender)ក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ រួមទាំងស្នើឲ្យអាជ្ញាធរ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយការងារស្ត្រីនិងកុមារ ការបង្ការទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងមានការគោរពគ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្រោយពីការ សំណេះសំណាលចប់ក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកា មួយចំនួន ដល់អ្នកចូលរួម ហើយ អង្គពិធីបានរៀបចំពិធីប្រគល់បាច់ផ្កា និង វត្ថុអនុស្សាវរីយ៍ជូនដល់ សមាជិក សមាជិកានៃអង្គពិធីផងដែរ ៕ -