អាជ្ញាធរ​សង្កាត់​បាក់​ខែង ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០១៦

09-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ អាជ្ញាធរ​សង្កាត់​បាក់​ខែង បានរៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៦ ក្រោម​អធិបតីភាព លោក ប្រាក់ ចាន់ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ​
 ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោកស្រី ទឹម សុខុន ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ មន្ត្រីរាជការ​សាលាខណ្ឌ លោក​-​លោកស្រី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ មន្ត្រីសង្កាត់ មេភូមិ អនុប្រធាន​ភូមិ ជំនួយការ​ភូមិ ជាពិសេស​ស្ត្រី​ដែលជា​ភរិយា​របស់​មន្ត្រី​មូលដ្ឋាន​សង្កាត់ សរុប​ចំនួន ៣៩​នាក់​។

 ក្នុងឱកាស​នោះដែរ​លោក ប្រាក់ ចាន់ណា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ បាន​មានមតិ​ស្វាគមន៍ និង​សំ​ណោះ​សំ​ណា​ល​ដល់ សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​ទាំងអស់​ប្រកប ដោយ​ភាព​រីករាយ​និង​កក់ក្តៅ​បំផុត ហើយ​លោក ក៏បាន​លើកឡើង​ទៀតថាៈ​រាជ​ដ្ឋា​ភិ​បាល បាន​យកចិត្ត​ដាក់​ចំពោះ​នារី​(Gender)​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ជាតិ រួមទាំង​ស្នើ​ឲ្យ​អាជ្ញាធរ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ការងារ​ស្ត្រី​និង​កុមារ ការបង្ការ​ទប់ស្កាត់​ប​ទ​ល្មើស គ្រប់​ប្រភេទ និង​មាន​ការគោរព​គ្នា​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។

​បន្ទាប់មក​ទន្ទឹមនឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​នោះដែរ ក៏មាន​ការជូន​នូវ​បាច់ផ្កា​អនុស្សាវរីយ៍​ជា​និម្មិត​រូប និង​បាន​ឧបត្ថម្ភ​ដល់​សមាជិក​ជា​ស្ត្រី ចំនួន ២៦​នាក់ ដែល​ក្នុង​មួយ​នាក់​ទទួលបាន​នូវ​ថវិកា​ចំនួន ៥០,០០០​រៀល ក្នុងនោះ លោក ឃ​ន សុជាតិ នាយករង​រដ្ឋបាល​សាលាខណ្ឌ ឧបត្ថម្ភ​ថវិកា​ចំនួន ៥៥០,០០០​រៀល​, លោក កាយ សុខ​ហៃ ប្រធានការិយាល័យ​ភូមិបាល​ខណ្ឌ ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០,០០០​រៀល និង​លោក ឆែ សូ​នី ចៅសង្កាត់ ឧបត្ថម្ភ​ថវិកា​ចំនួន ២៥០,០០០​រៀល ផងដែរ​៕

ចំនួនអ្នកទស្សនា

    20225847

  • ថ្ងៃនេះ7901
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27371
  • ខែនេះ15181
  • ឆ្នាំនេះ998401
  • សរុប20225847