ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៩ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ ជ្រោយចង្វារ បានចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ នៅ វិហារឯករង្សី ភូមិ១សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។
កិច្ចសំណេះសំណាលនេះមានការចូលរួមពីលោកស្រី សុខ ណារី ចៅសង្កាត់រងទី១ មន្ត្រីសង្កាត់ យុវជន មេភូមិទី១ និងប្រជាពលរដ្ឋក្រីក្រសរុប ចំនួន ១៤នាក់ ។
នាឱកាសនោះឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារបានមានមតិស្វាគមន៍និងសំណេះសំណាលទៅកាន់បងប្អូនប្រកបដោយភាពកក់ក្ដៅ បំផុត លើសពីនេះទៅទៀតក្រោយពីសាកសួរសុខទុក្ខចប់ឯកឧត្តម ក៏បានឧបត្ថម្ភដល់គ្រួសារក្រីក្រទាំង១៤មានដូច ជា៖ អង្គរ២០គីឡូ មី១០កញ្ជប់ ទឹកត្រី១ដប ទឹកក្រូច២កំប៉ុង។
ក្នុងនាមតំណាង ជួសមុខឱ្យក្រុមគ្រួសារប្រជាពលរដ្ឋក្រីក្រទាំង១៤គ្រួសារ សូមគោរពថ្លែងអំណរអរគុណជូនចំពោះ ឯកឧត្តមប្រធាន ដែលតែងតែចុះមកសួរសុខទុក្ខ និងដឹងពីទុក្ខលំបាកជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេល សូមគោរពជូនពរ ឯកឧត្តម ជួបតែសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ច៕