​លោក លី សុវណ្ណ​«​ស្ត្រី​នាពេល​បច្ចុប្បន្ននេះ​ក៏មាន​សមត្ថ​ភាពមិន​ចាញ់​បុរស​នោះទេ​»

10-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក លី សុវណ្ណ ជា​ប្រធាន​​ក្រុមហ៊ុន សំណង់ផ្ទះ​ល្វែង បាន​ប្រា​រព​ពិធី​អបអរសាទរ ទិវា​សិទ្ធ​នារី​អន្តរជាតិ​ក្នុងឱកាស​រំលឹក​ខួប​លើក​ទី ១០៥ នៃ​ទិវា​អន្តរជាតិ ៨ មិនា​ឆ្នាំ ២០១៦ ក្រុមហ៊ុន​សំណង់ លី សុវណ្ណ  ដោយមាន​ការចូលរួម​ពី​បុគ្គលិក គ្រប់​ជាន់ថ្នាក់ ប្រមាណ​ជាង ៣៥០ នាក់ ។​

​មានមតិ​ក្នុង​ពិធីជប់លៀង​យ៉ាង​សប្បាយ​រី​រាយ​នាពេលនោះ​៖ ពិធី​នេះ​បានធ្វើ​ឡើង​ក្នុង​បំណង ជំរុញ និង​លើកទឹកចិត្ត​បុគ្គលិក​ទាំងអស់ ជាពិសេស​បុគ្គលិក​ដែលជា​ស្ត្រី ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​គ្រប់​កិច្ចការងារ ទាំងឡាយណា​ដែល​ខ្លួន​បាន​បំពេញ ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា​៖« ស្ត្រី​នាពេល​បច្ចុប្បន្ននេះ​ក៏មាន​សមត្ថ​ភាពមិន​ចាញ់​បុរស​នោះទេ​»​។
​ហើយ​លោក លី សុវណ្ណ​ក៏បាន បន្ថែម​ផងដែរ​ថា​៖​ការ​ប្រារព្វ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ត្រូវបាន​ប្រារព្វ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​ចំណងមិត្ត​ភាព ភាព​ទំនាក់ទំនង​រវាង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ជាមួយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​ដើម្បី​បង្កើន​សមត្ថភាព ពង្រឹង និង ពង្រីក​ភាពខ្លាំង របស់​ក្រុមហ៊ុនសំដៅ ​រួមចំណែក​ក្នុងការ អភិវឌ្ឍ វិស័យ សំណង់ ដែលជា ការចូលរួម វិស័យ​សេដ្ឋកិច្ចជាតិ ក្រោម ដំបូល​នៃ​សុខ សន្តិភាព ស្ថេរភាព នយោបាយ របស់​រាជរដ្ឋាភិបាលដែល​មាន សម្ដេច តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​។​

​ក្រៅ​អំពី​ការ​សំណេះសំណាល ប្រកបដោយ​ភាពស្និទ្ធស្នាល និង​កក់ក្ដៅ​នោះ លោក លី សុវណ្ណ និង​លោកស្រី ម៉ិ​ញ​សុធា បាន​នាំមក​នូវ ការទទួល​ទាន អាហារ​ពេល​ល្ងាច ព្រមទាំង​សំភារៈ ថវិកា មួយចំនួន ដល់​បុគ្គលិក​ស្ដ្រី ដែល​បាន ចូលរួម ផងដែរ​៕

 

ចំនួនអ្នកទស្សនា

    20225627

  • ថ្ងៃនេះ7681
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27151
  • ខែនេះ14961
  • ឆ្នាំនេះ998181
  • សរុប20225627